ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យកាត់​បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ២៣ មីនា បានអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យកាត់​បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន - ảnh 1ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅតំបន់ West Bank កាលពីខែមករា ឆ្នាំ២០២៣។ (រូបថត៖ AP)

សម័យប្រជុំរួមមានសមាជិកទាំង ១៥នៃក្រុមប្រឹក្សាសន្តិសុខ បានប្រព្រឹត្តិទៅក្នុងបរិបទនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងប្រជាជនអ៊ីស្រាអែលជាមួយប្រជាជនប៉ាឡេស្ទីនចាប់តាំងពីដើមឆ្នាំមក កំពុងឡើងជណ្តើរក្លាយទៅជារលកថ្មីនៃអំពើហិង្សា។ តំណាងប្រទេសអង់គ្លេស ចិន បារាំង និងរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខបានសម្តែងការរិះគន់ចំពោះអំពើហិង្សាកើនឡើង និងបានសម្តែងការព្រួយបារម្ភចំពោះ សភាអ៊ីស្រាអែលដែលបានលុបចោលខ្លឹមសារសំខាន់ៗមួយចំនួននៃច្បាប់ស្តីពីការដកទ័ពឆ្នាំ ២០០៥។ ទន្ទឹមនឹងនោះ អ៊ីស្រាអែលបន្តពង្រីកតំបន់តាំងទីលំនៅ រួមទាំងការផ្តល់អាជ្ញាប័ណ្ណឱ្យសាងសង់តំបន់តាំងទីលំនៅថ្មីចំនួន៩ នៅតំបន់ West Bank និងផ្ទះល្វែងរាប់ពាន់ខ្នងបន្ថែមទៀតនៅក្នុងតំបន់តាំងទីលំនៅដែលមានអាជ្ញាប័ណ្ណតាំងពីមុន។ ថ្លែងមតិក្នុងសម័យប្រជុំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសន្តិភាពនៅមជ្ឈិមបូព៌ា លោក Tor Wennesland បានអំពាវនាវឱ្យភាគីពាក់ព៏ន្ធទាំងអស់បដិសេធរាល់សកម្មភាពឯកតោភាគី ដែលអាចបង្កើនភាពតានតឹងនិងចៀសវាងការបង្ករឿងហេតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ