ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា​

(VOVWORLD) - នៅថ្ងៃទី១០ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានការអត់ធ្មត់ពីភាគីទាំងអស់។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា​ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA)

សេចក្តីថ្លែងការណ៍រួមនេះត្រូវបានព្រាងដោយអង់គ្លេសដែលជាសមាជិកមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខហើយបានទទួលការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៥ ដែលក្នុងនោះបានជំរុញឱ្យមានការសន្ទនា និងការផ្សះផ្សាស្របតាមបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ក្រុមប្រឹក្សាសន្តិសុខក៏បានអំពាវនាវឱ្យមានសិទ្ធិទទួលបានជំនួយមនុស្សធម៌យ៉ាងពេញលេញ ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំងដល់មនុស្សទាំងអស់ដែលមានតម្រូវការ ព្រមទាំងការពារនិងធានាសន្តិសុខសម្រាប់បុគ្គលិកពេទ្យនិងបុគ្គលិកជួយសង្គ្រោះ។ សេចក្តីថ្លែងការណ៍ក៏បានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍនៅមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃទី ១ ខែកុម្ភៈ ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ