ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន

ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន - ảnh 1
កិច្ចប្រជុំ១របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថតៈAFP/TTXVN )


(VOVworld)-នាថ្ងៃទី១៧កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានអនុម័តលើសេចក្តី សម្រេចចិត្តដែលចងក្រងដោយរុស្ស៊ី ទាក់ទិនដល់កិច្ចព្រមព្រៀងសន្តិភាព សម្រាប់
អ៊ុយក្រែន ព្រមទាំងអំពាវនាវឲ្យភាគីនានាអនុវត្តកិច្ចព្រមព្រៀងនេះ ក្នុង កាលៈ
ទេសៈដែលបទឈប់បាញ់កំពុងរងការរំលោភ។ សេចក្តីសម្រេចចិត្តនេះ បានអះអាងជាថ្មីម្តងទៀតថា ការគោរពគឺស្របទៅនឹងនឹងឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន ព្រមទាំងសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅ​អំពីស្ថានភាពអំពើហឹង្សានៅភាគខាងកើតប្រទេសអ៊ុយក្រែន។ សេចក្កីសម្រេច ចិត្តពោលខាងលើត្រូវបានអនុម័តក្រោយពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប ចេញ សេចក្តីប្រកាសសារព័ត៌មាន ស្តីពីអ៊ុយក្រែន​ ក្នុងនោះបានអំពាវនាវភាគីនានាបញ្ឈប់
ការប្រយុទ្ធគ្នាភ្លាមមួយរំពេច៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ