ក្រុមប្រឹក្សាអឺរ៉ុបបើកទូលាយបណ្ដាការចរចារ FTA ជាមួយ ប្រទេសអាស៊ាននានា

ក្រុមប្រឹក្សាអឺរ៉ុបបើកទូលាយបណ្ដាការចរចារ FTA ជាមួយ ប្រទេសអាស៊ាននានា - ảnh 1
ក្រុមប្រឹក្សាអឺរ៉ុបទើបនឹងអនុម័តលើសេចក្តីសម្រេចអំពីការបើក ទូលាយបណ្ដាការចរចារស្តីពី
ពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសជាសមាជិក អាស៊ាននានា។ (Image: Vietnamplus)

(VOVworld) – ក្រុមប្រឹក្សាអឺរ៉ុបទើបនឹងអនុម័តលើសេចក្តីសម្រេចអំពីការបើក ទូលាយបណ្ដាការចរចារស្តីពីពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសជាសមាជិក
អាស៊ាននានា។ ក្នុងសេចក្តីថ្លែងការដែលត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំរវាង បណ្ដារដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា៖ សេចក្តីសម្រេច នេះអនុញ្ញាត្តិឲ្យក្រុមប្រឹក្សាអឺរ៉ុបដំណើរការចរចារអំពីការគាំពារវិនិយោគចំពោះ
ប្រទេសអាស៊ាននានា ដូចជាផ្នែកមួយក្នុងចំណោមបណ្ដាការចរចារអំពី FTA
ដែលកំពុងប្រារព្ធឡើង។ EU កំពុងដំណើរការចរចារ FTA ជាមួយ ម៉ាឡេស៊ី ថៃ
សឹង្ហបុរីនិងវៀតណាម។ នាបច្ចុប្បន្ន អាស៊ានគឺជាដៃគូពាណិជ្ជកម្មយ៉ាងខ្លាំងក្លា និងមានសក្តានុភាពជាច្រើនចំពោះ EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ