ក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាមអាយុតិចជាង១៩ឆ្នាំ (U19) ចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ U19 អាស៊ី

(VOVWORLD) - ក្រុមបាល់ទាត់បុរសជម្រើសជាតិ U19 វៀតណាមបានដណ្ដើមសិទ្ធិចូលរួម វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ U19 អាស៊ីឆ្នាំ២០២០ ក្រោយពីប្រកួតស្មើរនឹងក្រុម U19 ជប៉ុន ដោយលទ្ធផល ០-០ នៅក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះ ដែលប្រព្រឹត្តទៅ នាយប់ថ្ងៃទី១០ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។
ដោយលទ្ធផលនេះ U19 ជប៉ុននិង U19 វៀតណាម បានបញ្ចប់វគ្គជម្រុះ ពូល J ដោយមាន៧ពិន្ទុដូចគ្នា។ ប៉ុន្តែ ដោយសារក្រុម U19 ជប៉ុនមានគ្រាប់បាល់ ចំណេញខ្ពស់ជាង អញ្ចឹងបានជាគេឈរលំដាប់ទី១។ ចំពោះក្រុម U19 វៀតណាមវិញ លទ្ធផលនេះបានជួយអោយក្រុមកូនសិស្សរបស់គ្រូបង្វឹកលោក Philippe Troussier ក្លាយទៅជាក្រុមមួយក្នុងចំណោម៤ក្រុមឈរលំដាប់ទី២ដែល មានស្នាដៃខ្ពស់បំផុត តាមនោះដណ្ដើមបានសំបុត្រចូលរួមវគ្គផ្ដាច់ព្រ័ត្រ U19 អាស៊ីឆ្នាំ២០២០ផងដែរ។ តាមបទបញ្ញត្តិនៃសហព័ន្ធបាល់ទាត់អាស៊ី (AFC) ថា ក្រុមនាំមុខពូលទាំង១១និងក្រុមលំដាប់ទី២ចំនួន៤ដែលមានស្នាដៃខ្ពស់បំផុតនឹងបានចូលរួមវគ្គផ្ដាច់ព្រ័ត្រ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ