ក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវជួបមុខក្នុងឱកាសដើមឆ្នាំថ្មីប្រពៃណី២០១៨

(VOVWORLD) - ថ្លែងមតិក្នុងជំនួបនេះ ប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំទីក្រុង ហ្សឺណែវ ឯកអគ្គរដ្ឋទូត Duong Chi Dung បានធ្វើការបូកសរុបឡើងវិញនូវសមិទ្ធិ ផលលេចធ្លោរបស់វៀតណាមក្នុងឆ្នាំ២០១៧ដូចជា កំណើន GDP ទទួលបាន ៦,៨១% ទីផ្សាររូបិយវត្ថុមានស្ថិរភាព ការផ្ទុកបម្រុងរូបីយប័ណ្ណបរទេស ទទួលបានជិត៦០ពាន់លានដុល្លាអាមេរិក។ 
ក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវជួបមុខក្នុងឱកាសដើមឆ្នាំថ្មីប្រពៃណី២០១៨ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស្វីសលោក Pham Hai Bang (រូបថត៖ TTXVN)

នាថ្ងៃទី២៥ កុម្ភៈ ក្រុមបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានរៀបចំការជួបមុខក្នុងឱកាសដើមឆ្នាំថ្មី ប្រពៃណី ឆ្នាំច សំរឹទ្ធស័ក្រ ២០១៨។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស្វីសលោក Pham Hai Bang និងសមាជិកក្រុមប្រឹក្សារដ្ឋហ្សឺណែវទទួលបន្ទុកបញ្ហាការងារធ្វើ សង្គមកិច្ចនិងសុខាភិបាលលោក Mauro Poggia បានចូលរួមព្រឹត្តិការណ៍ ខាងលើ។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុង ហ្សឺណែវ ឯកអគ្គរដ្ឋទូត Duong Chi Dung បានធ្វើការបូកសរុបឡើងវិញនូវសមិទ្ធិ ផលលេចធ្លោរបស់វៀតណាមក្នុងឆ្នាំ២០១៧ដូចជា កំណើន GDP ទទួលបាន ៦,៨១% ទីផ្សាររូបិយវត្ថុមានស្ថិរភាព ការផ្ទុកបម្រុងរូបីយប័ណ្ណបរទេស ទទួលបានជិត៦០ពាន់លានដុល្លាអាមេរិក។ ឋានៈនិងតួនាទីអន្តរ ជាតិរបស់វៀតណាមបន្តត្រូវបានលើកកំពស់ ពិសេសគឺជោគជ័យនៃឆ្នាំ APEC ២០១៧។ ឯកអគ្គរដ្ឋទូត Duong Chi Dung ក៏បានពិនិត្យឡើងវិញនូវសកម្មភាព មានអត្ថន័យក្នុងឆ្នាំកន្លងទៅ ដែលអាណិកជន វៀតណាមនៅស្វីសបានរួម ជាមួយក្រុមបេសកកម្មវៀតណាមនិងស្ថានទូតវៀតណាមរៀបចំប្រកបដោយ ជោគជ័យ តាមនោះរួមចំណែកកសាងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម ជាមួយអ.ស.បនិងប្រទេសដទៃនិយាយរួមនិងរវាងវៀតណាមជាមួយស្វីស និយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ