ក្រុមសិស្សវៀតណាមដណ្តើមបានមេដាយមាសចំនួន៤គ្រឿងនៅក្នុងការប្រឡងវិទ្យាសាស្ត្រអន្ករជាតិ ISC លើកទី១នៅឆ្នាំ២០១៨
(VOVWORLD) - ក្រុមសិស្សវៀតណាមរួមមានក្រុមចំនួន១៦ ដោយមានសិស្សចំនួន ១៦០ នាក់មកពីអនុវិទ្យាល័យមួយចំនួនចំណុះខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ដែលទទួលបានស្នាដៃខ្ពស់នៅក្នុងការប្រឡងវិទ្យាសាស្ត្រអន្តរជាតិ - International Science Competition (ISC) លើកទី១ឆ្នាំ២០១៨។
តំណាងក្រុមសិស្សវៀតណាមដណ្តើមបានមេដាយមាសចំនួន៤គ្រឿងនៅក្នុងការប្រឡងវិទ្យាសាស្ត្រអន្ករជាតិ ISC លើកទី១នៅឆ្នាំ២០១៨ |
សំរាប់ការប្រឡងជាបុគ្គល មានសិស្សវៀតណាម ៦០/៦០ នាក់ ដណ្តើមបានរង្វាន់ជាមេដាយមាស ប្រាក់ សំរឹទ្ធ និងរង្វាន់លើកទឹកចិត្ត ក្នុងនោះមានមេដាយមាសចំនួន៤គ្រឿង។រីឯ ការប្រឡងតាមក្រុម ក្រុមវៀត ណាម ៧/១៦ ក្រុមដណ្តើមបានរង្វាន់ផងដែរ ក្នុងនោះមានក្រុមចំនួន ២ ឈ្នះបានមេដាយមាស។
ការប្រឡង ISC លើកទី១ឆ្នាំ២០១៨ ត្រូវបានរៀងចំឡើងសំរាប់សិស្សមាន វ័យក្រោម ១៣ឆ្នាំ និងក្រុម១៦ឆ្នាំនៃបណ្តាប្រទេសនិងតំបន់នានា នៅលើពិភពលោក។ ការប្រឡងនេះមានគោលបំណងជម្រុញការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលមកវិស័យនានាក្នុងជីវភាពរស់នៅផងដែរ៕