ក្រុមហ៊ុន Vietjet ចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះ របស់ Boeing និង Airbus ចំនួន១៥០គ្រឿង

(VOVWORLD) - នាថ្ងៃទី២០ ខែកក្កដា នៅពិព័រណ៍អាកាសចរណ៍ពិភពលោក Farnborough Airshow ឆ្នាំ២០១៨នៅអង់គ្លេស ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet របស់វៀតណាម បានចុះហត្ថលេខាលើការបញ្ជាទិញធំចំនួន២ជាមួយសម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះជួរមុខលើពិភពលោកទាំង២នោះគឺ Boeing និង Airbus។
ក្រុមហ៊ុន Vietjet ចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះ របស់ Boeing និង Airbus ចំនួន១៥០គ្រឿង - ảnh 1លោកស្រី Nguyen Thi Phuong Thao អគ្គនាយិកា Vietjet និងលោក Kevin McAllister ប្រធាននិងជាអគ្គនាយក Boeing ចុះហត្ថលេខាលើកិច្ចសន្យា (រូបថត៖ toquoc.vn) 

តាមនោះ Vietjet បានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះប្រភេទ Boeing 737 MAX ចំនួន១០០គ្រឿងក្នុងតំលៃ១២,៧ពាន់លានដុល្លាអាមេរិក ជាមួយសម្ព័ន្ធក្រុមហ៊ុន Boeing និងកិច្ចសន្យាទិញយន្តហោះប្រភេទ A321neo ជំនាន់ថ្មីបំផុតចំនួន៥០គ្រឿងក្នុងតំលៃ៦,៥ពាន់លានដុល្លាអាមេរិក ជាមួយសម្ព័ន្ធក្រុមហ៊ុន Airbus។ កិច្ចសន្យាទាំង២នេះគឺសំដៅបម្រើផែនការអភិវឌ្ឍសម្ព័ន្ធភាពអាកាសចរណ៍របស់ Vietjet នៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ