ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro ត្រៀមខ្លួនជាស្រេចសំរាប់ការបោះឆ្នោត

ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro ត្រៀមខ្លួនជាស្រេចសំរាប់ការបោះឆ្នោត - ảnh 1
ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro ត្រៀមខ្លួនជាស្រេចសំរាប់ការបោះឆ្នោត

(VOV)_នាថ្ងៃទី៤ឧសភា អ្នកបោះឆ្នោតចំនួនជាងពីរពាន់នាក់កំពុងធ្វើការនៅ
​ ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro នៅខេត្ត ba Ria – Vung Tau បានអនុ
វត្តការបោះឆ្នោតមុនកាលកំណត់ សភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ 
មណ្ឌលបោះឆ្នោតគឺព្រលានយន្តហោះ Vung Tau និងកំពង់ផែ​ប្រេងឧស្ម័ន Vietsov
petro ។ លោក Nguyen Van Chi កំពុងធ្វើការនៅក្រុមហ៊ុន​ចម្រុះ Viet Nam រុស្ស៊ី-
Vietsovpetro បានអោយដឹងថា៖

          “ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro និងតំបន់បានបង្កលក្ខណះ​ងាយ
ស្រួលជាច្រើន  រៀបចំការឃោសនាអំពីការទទួលខុសត្រូវរបស់អ្នកបោះ​ឆ្នោត និងផ្សព្វ
ផ្សាយព័ត៍មានអំពីបេក្ខជនម្នាក់ៗ ដើម្បីអ្នកបោះឆ្នោតជ្រើសរើស​បានបេក្ខជនត្រឹម
ត្រូវជាសមាជិកសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។”

          ទន្ទឹមនឹងនោះ ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro ក៏បានរៀបចំ​បណ្ដា
​ហិបឆ្នោតចល័តដាក់នៅលើនាវា ស្ថានីយ៍ខួងប្រេងនានា ដើម្បីគ្រប់កម្មាភិបាល 
កម្មករបានអនុវត្តសិទ្ធិជាប្រជាពលរដ្ឋរបស់ខ្លួនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ