ក្រុមអតីតទាហានអាមេរិកទៅទស្សនានិងបំពេញការងារនៅខេត្ត Quang Nam


ក្រុមអតីតទាហានអាមេរិកទៅទស្សនានិងបំពេញការងារនៅខេត្ត Quang Nam - ảnh 1
ក្រុមអតីតទាហានអាមេរិកទៅទស្សនានិងបំពេញការងារនៅខេត្ត Quang Nam ( TTXVN)

          (VOV)_នាថ្ងៃទី៣ កុម្ភះ អង្គការអតីតទាហានអាមេរិក ដែលបានចូលរួម​សង្គ្រាមនៅវៀតណាម ដឹកនាំដោយលោកស្រី Marsha Lynn Four អនុប្រធាន​​អង្គការអតីតទាហានអាមេរិក ​ បានមានជំនួបធ្វើការជាមួយសមាគមអតីតយុទ្ធជនខេត្ត Quang Nam និងមក​សម្ដែងការ​គួរសមថ្នាក់ដឹកនាំខេត្ត Quang Nam ផងដែរ។ ​ដំណើរ​ទស្សនកិច្ចលើកនេះរបស់ក្រុមអតីតទាហានអាមេរិក គឺសំដៅ៖អនុវត្តកម្មវិធីផ្តើមគំនិត​របស់អតីតទាហានដើម្បី​ផ្គត់ផ្គង់ព័ត៍មាននិងសំណុំឯកសារស្ដីពីយុទ្ធជនវៀតណាម ដែលបានពលីជីវិត និងបាត់ខ្លួនក្នុងសង្គ្រាម។ នៅក្នុងជំនួបធ្វើការ ដំណាង​អង្គការអតីតទាហានអាមេរិកបានប្រគល់អោយដំណាងសមាគមអតីតយុទ្ធជន​ខេត្ត Quang Nam នូវសំណុំឯកសារចំនួន៣ ដោយមាន​ព័ត៍មានអំពី​យុទ្ធជន​ពលីវៀតណាមចំនួន១២០០នាក់ នៅក្នុងតំបន់ខេត្ត Dong Nai និងទីក្រុងហូ​ជីមិញដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ