ការលំបាកលំបិននៅលើឆាកនយោបាយអ៊ីតាលីក្រោយពីការបោះឆ្នោតរដ្ឋសភា

(VOVWORLD) - រដ្ឋសភាផ្អាកមួយ ជាលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាអ៊ីតាលីនាថ្ងៃទី៤ មិនា កន្លងទៅ ដែលជាការបោះឆ្នោតសំខាន់បំផុតនៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៨។ គ្មានភាគីណាមួយក្នុងចំណោមភាគីនយោបាយស្នូលទាំង៣នៅអ៊ីតាលី ដែលដណ្ដើម បានអាសនៈភាគច្រើនគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយខ្លួនឯងបានឡើយ។ លទ្ធផលនេះបណ្ដាលឲ្យអនាគតនយោបាយរបស់អ៊ីតាលី មិនស្ថិតស្ថេរឡើយ ហើយជះឥទ្ធិពលទៅលើស្ថិរភាពនៃសហភាពអឺរ៉ុបទៀតផង។
ការលំបាកលំបិននៅលើឆាកនយោបាយអ៊ីតាលីក្រោយពីការបោះឆ្នោតរដ្ឋសភា - ảnh 1 ប្រធានគណៈបក្សចំនួន៣ក្នុងសម្ព័ន្ធភាពស្ដាំនិយមកណ្ដាល (រូបថត៖ CBC)


ក្នុងការបោះឆ្នោតខាងលើ សម្ព័ន្ធភាពគណៈបក្សស្ដាំនិយមរបស់អតីតនាយករដ្ឋមន្រ្តីលោក Silvio Berlusconi បាននាំមុខគេ ដោយដណ្ដើមបានសម្លេងគាំទ្រចំនួន៣៧%នៅសភាជាន់ទាប និងអាសនៈសភាជាន់ទាបចំនួន១០៣។ នៅព្រឹទ្ធសភា សម្ព័ន្ធភាពនេះដណ្ដើមបានសម្លេងគាំទ្រចំនួន៣៧,៤៩%និងអាសនៈចំនួន៥៤។

        ឈរលំដាប់ថ្នាក់ទី២គឺគណៈបក្សចលនាប្រជានិយមយកឈ្មោះ ចលនាផ្កាយ៥ (M5S) ដោយដណ្ដើមបានសម្លេងគាំទ្រចំនួន៣២,៦៧%នៅសភាជាន់ទាប រួមជាមួយអាសនៈចំនួន៨៥ និងសម្លេងគាំទ្រចំនួន៣២,២២%នៅព្រឹទ្ធសភា រួមជាមួយអាសនៈចំនួន៤១។ រីឯសម្ព័ន្ធភាពឆ្វេងនិយម ដែលក្នុងនោះមានគណៈបក្សប្រជាធិបតេយ្យ (PD) កាន់អំណាចនោះ ឈរលំដាប់ថ្នាក់ទី៣។

        លទ្ធិប្រជានិយមងើបឡើង

        មើលពីលទ្ធផលការបោះឆ្នោតខាងលើ គឺអាចឃើញថា អត្រាអ្នកគាំទ្រគណៈបក្សប្រជានិយមនិងប្រឆាំងគណៈបក្សប្រពៃណី បានកើនឡើងយ៉ាងខ្លាំង។ សក្ខីភាពគឺគណៈបក្សប្រជានិយម M5S និងគណៈបក្ស សម្ព័ន្ធ ស្ដាំនិយម ទទួលបានសម្លេងគាំទ្រជាច្រើនជាងការបោះឆ្នោតលើកមុន។ ក្នុងពេលនោះ អាត្រាអ្នកគាំទ្រចំពោះគណៈបក្សប្រពៃណីដូចជាគណៈបក្ស PD និងគណៈបក្សឈានទៅមុខអ៊ីតាលី (FI) បានធ្លាក់ចុះយ៉ាងខ្លាំងដែរ។

        បើទោះបីចលនាប្រជានិយមនៅប្រទេសជាច្រើននាពេលកន្លងទៅ មិនទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីងើបឡើងយ៉ាងខ្លាំងក្លានៅឡើយក្ដី ប៉ុន្តែវាអាចរីករាលដាលឡើងវិញក្រោយពីការបោះឆ្នោតនៅអ៊ីតាលី។ មុននឹងការបោះឆ្នោត ប្រធានសភាអឺរ៉ុបលោក Antonio Tajani បានធ្លាប់អំពាវនាវឲ្យអ្នកបោះឆ្នោតអ៊ីតាលីគាំទ្រគណៈបក្សឆ្វេងនិយមកណ្ដាល ដូចជាគណៈបក្សប្រជាធិបតេយ្យ មិនម៉ែនគាំទ្រឲ្យគណៈបក្សប្រជានិយម ដែលមានគោលជំហរប្រឆាំងជនអន្តោប្រវេសន៍និងមន្ទិលសង្ស័យទ្វីបអឺរ៉ុបដូចជា M5S ឬគណៈបក្ស សម្ព័ន្ធ ស្ដាំនិយមនោះឡើយ។ តាមលោក Tajani ថា EU ត្រូវការប្រទេសអ៊ីតាលីដ៏ខ្លាំងក្លាមួយ ដែលមានគំនិតនិងគោលនយោបាយដ៏វិជ្ជមានសំរាប់អឺរ៉ុប។ ប៉ុន្តែ អ្នកបោះឆ្នោតអ៊ីតាលីជាច្រើន មានទស្សនៈផ្ទុយទៅនឹងប្រធានសភាអឺរ៉ុប ដោយការបោះឆ្នោតគាំទ្រឲ្យចលនាប្រជានិយម។

        សេណារីយ៉ូណាសំរាប់អ៊ីតាលី

        ដោយសារគ្មានគណៈបក្សឬសម្ព័ន្ធភាពគណៈបក្សនយោបាយណាមួយដែលដណ្ដើមបានអាសនៈសភាលើសលុប បានជាប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella នឹងសម្រេចជ្រើសរើសគណៈបក្សឬសម្ព័ន្ធភាពគណៈបក្សដ៏សមស្របបំផុត ដើម្បីចរចាជាមួយគណៈបក្សផ្សេងៗសំដៅបង្កើតរដ្ឋាភិបាល។

        យថាទស្សន៍ស្ដីពីការបង្កើតមហាសម្ព័ន្ធភាពមួយ រវាងសម្ព័ន្ធភាពស្ដាំនិយមនិងគណៈបក្ស PD ឆ្វេងនិយមកណ្ដាល ជាសេណារីយ៉ូមួយដែលត្រូវបានមជ្ឈដ្ឋានវិនិយោគិននិងអ្នកនយោបាយ EU ទន្ទឹងរង់ចាំ។

        លទ្ធភាពផ្សេងមួយទៀត គឺសម្ព័ន្ធភាពប្រជានិយមនិងស្ដាំនិយម អាចត្រូវបានបង្កើតឡើង។ ប៉ុន្តែសម្ព័ន្ធភាពដូច្នេះ នឹងបង្កឲ្យមានការព្រួយបារម្ភចំពោះទ្វីបអឺរ៉ុបទាំងមូល ដោយសារគណៈបក្សទាំងពីរនេះ សុទ្ធតែមានទស្សនៈប្រឆាំងជនអន្តោប្រវេសន៍និងមន្ទិលសង្ស័យទ្វីបអឺរ៉ុប។

        ម្យ៉ាងវិញទៀត មានលទ្ធភាពថា ការចរចាបង្កើតរដ្ឋាភិបាលនៅអ៊ីតាលីមិននាំមកនូវលទ្ធផលណាមួយឡើយ ហើយប្រទេសនេះត្រូវបានរៀបចំការបោះឆ្នោតថ្មី។ ពេលនោះ អ៊ីតាលីអាចធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយក្រោយពីការបោះឆ្នោត ដែលជះឥទ្ធិពលអាក្រក់ទៅលើខឿនសេដ្ឋកិច្ច ក៏ដូចជាបណ្ដាលឲ្យស្ទាក់នូវដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅប្រទេសនេះផងដែរ។

        អ៊ីតាលីនាបច្ចុប្បន្នជាខឿនសេដ្ឋកិច្ចធំទី៣បំផុតរបស់សម្ព័ន្ធភាពអឺរ៉ុប ដូច្នេះហើយគោលនយោបាយរបស់ប្រទេសនេះនាពេលខាងមុខមានឥទ្ធិពលសំខាន់ចំពោះសេដ្ឋកិច្ចតំបន់ក៏ដូចជាគោលនយោបាយរួមផ្សេងៗរបស់ EU ដែរ។ ដោយហេតុនេះ ប្លុក EU ទាំងមូលសុទ្ធតែកំពុងតាមដានរាល់បម្រែបម្រួលថ្មីលើឆាកនយោបាយអ៊ីតាលី ដោយមានក្ដីសង្ឃឹមថា រដ្ឋាភិបាលស្និទ្ធស្នាលជាមួយអឺរ៉ុបនឹងត្រូវបានបង្កើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ