ការវិនិយោគ-ការពារឆ្នេរសមុទ្រនិងគ្រប់គ្រងធនធានទឹកនៅតំបន់ដីសណ្តទន្លេCuu Long

ការវិនិយោគ-ការពារឆ្នេរសមុទ្រនិងគ្រប់គ្រងធនធានទឹកនៅតំបន់ដីសណ្តទន្លេCuu Long - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ NB)

(VOVworld)-នាថ្ងៃទី៧កក្កដានៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ក្រសួង
 កសិកម្មនិងអភិវឌ្ឍន៍ជនបទបានរួមសហការជាមួយអង្គការសហប្រតិបត្តិការអភិ
វឌ្ឍន៍​អាល្លឺម៉ង់ (GIZ) រៀបចំសិក្ខាសាលា ស្តីពី “ការវិនិយោគ-ការពារឆ្នេរសមុទ្រនិង
គ្រប់គ្រង ធនធានទឹកនៅតំបន់ដីសណ្តទន្លេCuu Long”។ នៅក្នុងសិក្ខាសាលានេះ
អ្នកជំនាញការ មកពីកម្មវិធីគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ (ICMP) បានចែករំលែកនូវ
លទ្ធផលស្រាវជ្រាវ ចំនួន៣ ក្នុងនោះមានបញ្ហាស្តីពីការពារឆ្នេរសមុទ្រ គម្រោងការ
បង្ហូរទឹកជំនន់របស់ខេត្ត An Giang និងខេត្ត Kien Giang និងគម្រោងការ Cu Lao Dung
នៅខេត្ត Soc Trang។

        ICMP ជាកម្មវិធីឆ្ពោះទៅការជួយឧបត្ថម្ភស្ថាប័នទាក់ទិននានារបស់វៀតណាម
ត្រៀមខ្លួនជាស្រេចសម្រាប់តំបន់វាលសណ្តរទន្លេ Cuu Long ទប់ទល់ជាមួយនិងបម្រែ
បម្រួលនៃបរិស្ថាននិងបង្កើតគ្រឹះរឹងមាំសម្រាប់កំណើននិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ