ការ​វាយ​ប្រហារ​ដ៏​សាហាវ​នៅ​ផ្សារ​បុណ្យ​ណូអែល Magdeburg ក្នុង​ប្រទេស​អាល្លឺម៉ង់

(VOVWORLD) - យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់ និង ៧០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយរថយន្តលើហ្វូងមនុស្សនៅផ្សារបុណ្យណូអែល Magdeburg ក្នុងទីក្រុង Magdeburg រដ្ឋ Saxony-Anhal ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃទី ២០ ធ្នូ (តាមម៉ោងក្នុងស្រុក) ។

ភ្លាមមួយរំពិច កម្លាំងប៉ូលីសបានហ៊ុំព័ទ្ធកន្លែងកើតហេតុ និងចាប់ខ្លួនជនសង្ស័យម្នាក់ ជាបុរសអាយុ ៥០ឆ្នាំ ជនជាតិអារ៉ាប៊ីសាអូឌីត។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញថា ការវាយប្រហារនោះ មិនមានសញ្ញានៃការចូលរួមរបស់អ្នកសមគំនិតទេ។ អាភិបាលរដ្ឋ Saxony-Anhal លោក Reiner Haseloff បានឲ្យដឹងថា៖ “យើងខ្ញុំបានចាប់ខ្លួនជនសង្ស័យដែលជាវេជ្ជបណ្ឌិតអារ៉ាប៊ីសាអូឌីតអាយុ ៥០ ឆ្នាំ ដែលបានរស់នៅក្នុងរដ្ឋនេះ តាំងពីឆ្នាំ ២០០៦។ យើងកំពុងធ្វើការស៊ើបអង្កេត និងសួរចម្លើយដើម្បីទទួលបានព័ត៌មានបន្ថែម។ តាមព័ត៌មានដែលអាចរកបានទំនងជាជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯង ហើយបច្ចុប្បន្នមិនមានការគំរាមកំហែងផ្សេងទៀតទេ”។

បន្ទាប់ពីឧប្បត្តិហេតុនេះ នៅលើវេទិកា X អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ជានិច្ចកាលអមដំណើរជាមួយប្រជាជន Magdeburg ។

មេដឹកនាំអន្តរជាតិជាច្រើនក៏បានសម្តែងការរំលែកទុក្ខ និងសាមគ្គីភាពជាមួយប្រទេសអាល្លឺម៉ង់ផងដែរ។ នៅលើវេទិកា X ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសនេះ "ប្រឆាំងជំទាស់រាល់អំពើហឹង្សា"។ ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចូលរួមរំលែក "ការឈឺចាប់របស់ប្រជាជនអាល្លឺម៉ង់"; ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាពអឺរ៉ុបក្នុងបរិបទនៃការគំរាមកំហែងផ្នែកសន្តិសុខកាន់តែកើនឡើង។ អគ្គលេខាធិការអង្គការណាតូ និងមេដឹកនាំអឺរ៉ុបជាច្រើនទៀតក៏បានសម្តែងការរំលែកទុក្ខ និងបានសន្យាថានឹងរួមដំណើរជាមួយប្រទេសអាល្លឺម៉ង់ក្នុងការធានាសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ