ព្រះមហាក្សត្រប៊ែលហ្ស៊ិក យាងទៅ​ទស្សនា​និង​ធ្វើ​ការនៅខេត្ត Quang Ninh

(VOVWORLD) - នៅថ្ងៃទី២ ខែមេសា ព្រះមហាក្សត្របែលហ្ស៊ិក Philippe និងម្ចាស់ក្សត្រី Mathilde ជាមួយគណៈប្រតិភូ បានយាងទៅទស្សនានិងធ្វើការនៅខេត្ត Quang Ninh។ 

នៅទីនេះ ព្រះមហាក្សត្រ Philippe បានចាត់ទុកថា ខេត្ត Quang Ninh គឺជាមូលដ្ឋានដែលមានសក្តានុពលនិងគុណសម្បត្តិជាច្រើន បង្កើតឱកាសសហប្រតិបត្តិការថ្មី ជាមួយបណ្តាប្រទេសអឺរ៉ុបនិយាយរួម និងបែលហ្ស៊ិកនិយាយដោយឡែក។ ព្រះមហាក្សត្របានស្នើឱ្យខេត្ត Quang Ninh បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មបែលហ្ស៊ិកមានឱកាសសហប្រតិបត្តិការនិងវិនិយោគ ជាពិសេសលើវិស័យដឹកជញ្ជូន និងអភិវឌ្ឍន៍កំពង់ផែសមុទ្រ។

ព្រះមហាក្សត្រប៊ែលហ្ស៊ិក យាងទៅ​ទស្សនា​និង​ធ្វើ​ការនៅខេត្ត Quang Ninh - ảnh 1ព្រះមហាក្សត្របែលហ្ស៊ិក Philippe នៃប្រទេសបែលហ្សិក ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNA

រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Vu Dai Thang បានឲ្យដឹងថា ខេត្តជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងជាក់ស្តែងថែមទៀត ជាមួយមូលដ្ឋាននិងដៃគូនានាក្នុងប្រទេសបែលហ្ស៊ិក ជាពិសេសលើវិស័យដែលជាប្រៀបខ្លាំងរបស់បែលហ្ស៊ិក ដូចជា៖ ឧស្សាហកម្មផលិត ឧស្សាហកម្មឱសថ រថយន្ត; ការសាងសង់មណ្ឌលឧស្សាហកម្មឯកទេស វិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមណ្ឌើឧស្សាហកម្ម។

នាថ្ងៃដដែល ព្រះមហាក្សត្រ Philippe និងម្ចាស់ក្សត្រី Mathilde បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធ តំបន់ពហុសេវកម្ម  DEEP C នៅមណ្ឌលឧស្សាហកម្ម Bac Tien Phong ទីរួមស្រុក Quang Yen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ