ក្រសួងការបរទេសគុយបាសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ច


ក្រសួងការបរទេសគុយបាសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ច - ảnh 1
ក្រសួងការបរទេសគុយបាសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ច
 (Image: VNA)

(VOVworld) – ក្នុងឱកាសរំលឹកខួប ១ ឆ្នាំទិវាគុយបានិងអាមេរិកប្រកាសប្រក្រតី
ទំនាក់ទំនងការទូតទ្វេភាគី (ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៤) ក្រសួងការបរទេសគុយបា
បានបូកសករុបរបត់សំខាន់កៗក្នុងដំណើរការប្រក្រតីទំនាក់ទំនងរវាង La Habana
 និងវ៉ាស៊ីនតោន ជាពិសេសគឺភាគីទាំងពីរបើកស្ថានទូតនៅប្រទេស និមួយៗនិង
ការសន្ទនាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក  Barack Obama និង
ប្រធានរដ្ឋគុយបា លោក Raul Castro នៅខាងក្រៅមហាសន្និបាត អ​.ស.ប.។
ក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖ ការលុបចោលបទ ហ៊ុំព័ទ្ធសេដ្ឋកិច្ច
របស់អាមេរិកទៅលើគុយបាគឺជាលក្ខ័ណចាំបាច់ដើម្បីប្រក្រតីទំ នាក់ទំនងរវាង
ប្រទេសទាំងពីរ។ ភាគីគុយបាវាយតំលៃខ្ពស់ចំពោះវិធានការបន្ធូ ស្រាលបទ
ហ៊ុំព័ទ្ធមួយចំនួនរបស់អាមេរិក ប៉ុន្តែ ចាត់ទុកថា៖ នៅមានការខ្វែង គំនិតលើ
វិស័យមួយចំនួនរវាងប្រទេសទាំងពីរ។ គុយបានិងអាមេរិកនឹងសហប្រ តិបត្តិ
ការប្រកបដោយទទួលខុសត្រូវដោយឈរលើការគោរពនិងសមភាពសំដៅ
កសាងទំនាក់ទំនងដែលនាំមកនូវផលប្រយោជន៍សំរាប់រដ្ឋាភិបាលនៃប្រទេស
 ទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ