ក្រសួងការបរទេសរុស្ស៊ីបានប្រកាសពីប្រតិកម្មលើការធានាសន្តិសុខ

(VOVWORLD) - នៅថ្ងៃទី ១៧ ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្តីពីប្រតិកម្មរបស់ទីក្រុងម៉ូស្គូចំពោះការឆ្លើយតបរបស់សហរដ្ឋអាមេរិកលើសំណើរធានាសន្តិសុខ ដែលរុស្ស៊ីបានទទួលពីទីក្រុងវ៉ាស៊ីនតោនកាលពីចុងខែមករា។
ក្រសួងការបរទេសរុស្ស៊ីបានប្រកាសពីប្រតិកម្មលើការធានាសន្តិសុខ - ảnh 1ក្រសួងការបរទេសរុស្ស៊ី។ (រូបថត៖ rianovosti)

មុននឹងចេញផ្សាយសេចក្តីប្រកាស ក្រសួងការបរទេសរុស្ស៊ីបានបញ្ជូនឯកសារនេះ ទៅជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទៅទីក្រុងម៉ូស្គូលោក John Sullivan ។

នៅក្នុងឯកសារស្តីពីប្រតិកម្មនេះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ភាគីអាមេរិកមិនមានការឆ្លើយតបប្រកបដោយលក្ខណៈស្ថាបនា ចំពោះកត្តាជាមូលដ្ឋាននៃសេចក្តីពង្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក ដែលរៀបចំដោយរុស្ស៊ី ស្តីពីការធានាសន្តិសុខនោះទេ។ ក្នុងករណីដែលអាមេរិកមិនត្រៀមខ្លួនជាស្រេច យល់ព្រមលើការធានាយ៉ាងតឹងរ៉ឹង ស្របច្បាប់ ដើម្បីធានាសន្តិសុខរបស់រុស្ស៊ីពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត “រុស្ស៊ីនឹងត្រូវបង្ខំធ្វើតបតវិញ រួមទាំងការអនុវត្តវិធានការតាមលក្ខណៈបច្ចេកទេសយោធាផងដែរ”។

យោងតាមក្រសួងការបរទេសរុស្ស៊ី "ការកើនឡើងនៃសកម្មភាពយោធារបស់អាមេរិកនិងអង្គការណាតូដោយផ្ទាល់ នៅតំបន់ព្រំដែនរុស្ស៊ីគឺគួរឱ្យព្រួយបារម្ភណាស់ ខណៈពេលដែល “បន្ទាត់ក្រហម” និង “ផលប្រយោជន៍សន្តិសុខស្នូលរបស់រុស្ស៊ី ក៏ដូចជាសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ីដើម្បីការពារទាំងនោះ នៅតែត្រូវព្រងើយកន្តើយ”។ ឯកសារនេះក៏បានសង្កត់ធ្ងន់ថា សំណើដកទ័ពចេញពីតំបន់មួយចំនួននៃទឹកដីរុស្ស៊ី គឺមិនអាចទទួលយកបានឡើយ និងធ្វើឱ្យប៉ះពាល់ដល់យថាទស្សន៍ឈានដល់កិច្ចព្រមព្រៀងយ៉ាងពិតប្រាកដ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ