ក្រសួងការពារជាតិរុស្ស៊ី​ច្រានចោល​ការចោទប្រកាន់របស់​អ៊ុយក្រែន​ដែលចាត់ទុក​ថា​រុស្ស៊ី​វាយប្រហារលើគោលដៅស៊ីវិល

(VOVWORLD) - កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយប្រហារលើគោលដៅឧស្សាហកម្ម - យោធារបស់អ៊ុយក្រែនគឺដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងវាយប្រហារលើគោលដៅនានាក្នុងប្រទេសរុស្ស៊ីផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃទី ៨ ខែកក្កដា បានច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែនដែលចាត់ទុកថា រុស្ស៊ីបានវាយប្រហារលើគោលដៅស៊ីវិល។ យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា  ការចោទប្រកាន់របស់អាជ្ញាធរអ៊ុយក្រែន អំពីការវាយប្រហារដោយមីស៊ីល ដែលត្រូវបានចាត់ទុកថាជាចេតនារបស់រុស្ស៊ី សំដៅទៅលើគោលដៅស៊ីវិល គឺជារឿងមិនពិតនោះឡើយ។ ក្រសួងនេះក៏បានបញ្ជាក់ថា រូបថត និងវីដេអូជាច្រើនដែលត្រូវបានប្រកាសពីទីក្រុងគៀវ បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញនេះ តាមពិតគឺបណ្តាលមកពីការធ្លាក់មីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន នៅពេលបាញ់ចេញពីប្រព័ន្ធមីស៊ីលការពារដែនអាកាសក្នុងទីក្រុង។ ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយប្រហារលើគោលដៅឧស្សាហកម្ម - យោធារបស់អ៊ុយក្រែនគឺដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងវាយប្រហារលើគោលដៅនានាក្នុងប្រទេសរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ