ការស្តារ​និង​អភិវឌ្ឍសេដ្ឋកិច្ចសង្គម​៖ កិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញការស្តារខឿន​សេដ្ឋកិច្ច G20 ឡើង​វិញ​

(VOVWORLD) - ក្រុមការងារទេសចរណ៍នៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) បានជួបប្រជុំគ្នាជាលើកដំបូងនាថ្ងៃទី ១០ ខែឧសភា នៅឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ការស្តារវិស័យទេសចរណ៍របស់ G20 ឡើងវិញ រួមចំណែកស្តារឡើងវិញនូវខឿនសេដ្ឋកិច្ចពិភពលោក។
ការស្តារ​និង​អភិវឌ្ឍសេដ្ឋកិច្ចសង្គម​៖ កិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញការស្តារខឿន​សេដ្ឋកិច្ច G20 ឡើង​វិញ​ - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ (រូបថត៖ g20.org)

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែឧសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទែសប្រធាន G20 ឥណ្ឌូនេស៊ី លោក Sandiaga Salahuddin Uno បានឲ្យដឹងថា បណ្តាប្រទេសចាំបាច់ត្រូវប្រឈមមុខនឹងបញ្ហានាពេលអនាគតតាមរយៈការអនុវត្តវិធីសាស្រ្តអភិក្រមពហុភាគី ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ ទី២ ពង្រឹងតួនាទីរបស់សហគមន៍ទេសចរដែលជាកត្តាជំរុញការស្ទុះងើបខឿនសេដ្ឋកិច្ចឡើងវិញ។ ទី៣ រៀបចំដំណើរការធានាសុវត្ថិភាពធ្វើដំណើរក្នុងអំឡុងពេលមានជំងឺរាតត្បាត។

ដើម្បីអនុវត្តន៍ទិសដៅខាងលើនេះ បណ្តាប្រទេស G20 កំពុងចូលរួមក្នុងដំណើរការកសាង “គោលការណ៍ណែនាំបាលីស្តីពីការពង្រឹងសកម្មភាពសហគមន៍និងធ្វើអាជីវកម្ម ក្នុងតួនាទីជាកត្តាផ្លាស់ប្តូរទេសចរណ៍-យកមនុស្សជាមជ្ឈភាព ” (ហៅកាត់ថា មគ្គុទ្ទេសក៍បាលី)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ