ការសន្ទនាយុទ្ធសាស្ត្រអាមេរិក-អេហ្ស៊ីប

ការសន្ទនាយុទ្ធសាស្ត្រអាមេរិក-អេហ្ស៊ីប - ảnh 1
ការសន្ទនាយុទ្ធសាស្ត្រអាមេរិក-អេហ្ស៊ីប (Image: VNA)


(VOVworld) – នាថ្ងៃទី ២ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
 ដែលកំពុងបំពេញទស្សនកិច្ចនៅអេហ្ស៊ីបនិងសមភាគីប្រទេសម្ចាស់ផ្ទះ លោក
 Sameh Shukri បានធ្វើសហអធិបតីការសន្ទនាយុទ្ធសាស្ត្រជាលើកដំបូងរវាង
ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០០៩។ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយ
សមភាគីអេហ្ស៊ីបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាស
ថា៖ អាមេរិកនិងអេហ្ស៊ីបកំពុងវិលត្រឡប់មក “គ្រឹះស្ថានរឹងមាំ” ក្នុងទំនាក់ទំនង
ទ្វេភគីដោយមិនអើពើដល់ភាពតានតឹងនិងការព្រួយបារម្ភអំពីសិទ្ធិមនុស្ស
ឡើយ។ លោក  John Kerry បានអះអាងដែរថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ដែលទើបនឹងទទួលបានរវាងអ៊ីរ៉ង់និងក្រុម P5+1 ចូលជាធូរមាននឹងជួយឧបត្ថម្ភ
អេហ្ស៊ីបនិងប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ារមានសុវត្ថភាពថែមទៀត។ រីឯខ្លួនវិញ
រដ្ឋមន្ត្រីការបរទេសអាហ្ស៊ីប លោក Sameh Shukri បានឲ្យដឹងថា៖ អេហ្ស៊ីបគ្មាន
ការខ្វែងគំនិតធំណាមួយជាមួយអាមេរិកទេ ប៉ុន្តែ នៅមានភាពខុសប្លែកគ្នាក្នុង
ទស្សនៈអំពីបញ្ហាមួយចំនួន។ នាថ្ងៃទី ៣ សីហា លោក​ John Kerry បានទៅបំពេញ
ទស្សនកិច្ចនៅកាតានិងប្រទេសអាស៊ីអាគ្នេយចំនួន ៣ រួមមាន វៀតណាម
សឹង្ហបុរីនិងម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ