ក្រូអាស៊ី​ក្លាយជាប្រទេសទី ២០​ ដែលចូលរួម Eurozone

(VOVWORLD) - បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១២ ខែកក្កដាបានយល់ព្រម អនុញ្ញាតឱ្យប្រទេសក្រូអាស៊ីចូលរួមក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)  នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២៣ ដើម្បីក្លាយជាប្រទេសទី ២០ ដែលចូលរួម Eurozone ។ 
ក្រូអាស៊ី​ក្លាយជាប្រទេសទី ២០​ ដែលចូលរួម Eurozone - ảnh 1រូបថត៖ CNBC

ដូច្នេះ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ប្រជាជនក្រូអាស៊ីនឹងប្តូរពីការប្រើប្រាស់ប្រាក់ Kuna ជំនួសជាប្រាក់អឺរ៉ូវិញ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងដំណើរការធ្វើសមាហរណកម្ម EU របស់ក្រូអាស៊ី។ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុបបានយល់ព្រម កំណត់អត្រាប្តូរប្រាក់ជាផ្លូវការនៅកម្រិត ៧,៥៣៤៥០ kuna/១ អឺរ៉ូ។

ដើម្បីចូលរួមតំបន់ចាយប្រាក់អឺរ៉ូ ក្រូអាស៊ីត្រូវតែបំពេញលក្ខខណ្ឌដ៏តឹងរ៉ឹង ដូចជារក្សាអត្រាអតិផរណាក្នុងកម្រិតដូចគ្នាទៅនឹងប្រទេសដទៃទៀតក្នុងសហភាពអឺរ៉ុប និងការចំណាយសាធារណៈសមហេតុផលជាដើម។ បើយោងតាមអនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC)  លោក Valdis Dombrovskis ការចូលជាសមាជិកនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចច្បាស់លាស់សម្រាប់ប្រទេសក្រូអាស៊ី។ ការប្រើប្រាស់ប្រាក់អឺរ៉ូនឹងធ្វើឱ្យប្រទេសនេះ ទាក់ទាញការវិនិយោគពីបរទេស កាត់បន្ថយឧបសគ្គសម្រាប់អាជីវកម្ម និងដកចេញថ្លៃសេវាប្តូររូបិយប័ណ្ណផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ