កំលាំងសន្តិសុខអ៊ុយក្រែនដណ្តើមបានការត្រួតពិនិត្យតំបន់ខាងកើតនឡើងវិញ


កំលាំងសន្តិសុខអ៊ុយក្រែនដណ្តើមបានការត្រួតពិនិត្យតំបន់ខាងកើតនឡើងវិញ - ảnh 1
កំលាំងសន្តិសុខអ៊ុយក្រែនដណ្តើមបានការត្រួតពិនិត្យតំបន់ខាងកើតនឡើងវិញ (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិថុនា រដ្ឋមន្ត្រីការពារប្រទេសស្តីទីរបស់អ៊ុយក្រែន
លោក Mykhailo Koval បានប្រកាសថា៖ បណ្ដាកំលាំងសន្តិសុខនៃប្រទេសនេះ
ដណ្តើមបាន ការត្រួតពិនិត្យតំបន់ខាងកើតនិងទប់ស្កាត់ការផ្គត់ផ្គង់អាវុធសំរាប់
ជនប្រដាប់អាវុធ ទាមទាសហព័ន្ធភាវូបនីយកម្មតំបន់នេះ។ នាថ្ងៃដដែល អតីត
ប្រធានាធិបតីអ៊ុយក្រែន ចំនួន ៣ រូប រួមមាន លោក Leonid Kravchuk លោក
Leonid Kuchma និង លោក Viktor Yushenko បានផ្ញើរសំបុត្រដល់ប្រធានាធិបតី
កាន់អំណាច លោក Petro Poroshenko ក្នុងនោះ នាំចេញវិធានការនានាសំដៅ
នាំប្រទេសនេះរួចផុតពីវិបត្តិ​នាបច្ចុប្បន្ន ព្រមទាំង ស្នើឲ្យបញ្ចប់សកម្មភាពយោ
ធានៅខេត្ត Donetsk និងខេត្ត Lugansk ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ