កសាងកងកម្លាំងប្រដាប់អាវុធហាណូយត្រឹមត្រូវចំណាននិងទំនើបជាជំហានៗ

កសាងកងកម្លាំងប្រដាប់អាវុធហាណូយត្រឹមត្រូវចំណាននិងទំនើបជាជំហានៗ - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី

(VOVworld)-ពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកងកម្លាំងប្រដាប់អាវុធរដ្ឋធានី
ហាណូយថ្ងៃទី១៨តុលា បានប្រារព្ធនាព្រឹកថ្ងៃទី១៨តុលានៅទីក្រុងហាណូយ។ ថ្លែង
មតិក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធរដ្ឋ
ធានី ម្ចាស់ការធ្វើសេនាធិការជូនថ្នាក់ដឹកនាំទីក្រុងសម្រាប់បណ្ជាណែនាំនូវភារកិច្ច
ការពារ ជាតិនិងយោធាតំបន់។ លោកប្រធានរដ្ឋអញ្ជើញផ្តល់អនុសាសន៍ថា៖

        “ប្រមូលផ្តុំកសាងកងកម្លាំងប្រដាប់អាវុធរដ្ឋធានីរៀបរយ ចំណាន ទំនើបជាជំ
ហានៗ មានគុណភាពសំយោគនិងមានសមត្ថភាពប្រយុទ្ធខ្ពស់។ ត្រូវរៀបចំនូវកម្លាំង
ស្វាហាប់  មានចេតនាសាស្ត្រនិងបំពាក់ឧបករណ៍កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។
 ម្យ៉ាងវិញ ទៀត គប្បីលើកកំពស់គុណភាពហ្វឹកហាត់ សមត្ថភាពបញ្ជា ការងារសេនា
ធិការធានា ភស្តុភារនិងបច្ចេកទេស”។

        ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញប្រគល់
គ្រឿងឥស្សរិយយសយោធាថ្នាក់ទី១ជូនចំពោះកងកម្លាំងប្រដាប់អាវុធរដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ