កសាងកងទ័ពប្រជាជនវៀតណាមក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិ

(VOVworld)-កសាងជួរកងទ័ពឲ្យរឹងមំាអំពីនយោបាយ រៀបរយចំណាន និងទំនើប
ជា ជំហានៗ អភិវឌ្ឍន៍វិទ្យាសាស្រ្តនិងសិល្បៈយោធា បង្កើនកិច្ចសហប្រតិបត្តិការ
អន្តរជាតិអំពីយោធា ជាខ្លឹមសារស្នូលរបស់អត្ថបទសរសេមានចំណងជើងថា “កសាងកងទ័ពប្រជាជនវៀតណាមក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិ” របស់
វរសេនីយ៍ឯក Vu Khanh កម្មាភិបាលវិទ្យាស្ថានយុទ្ធសាស្រ្តយោធា នៃក្រសួង ការ
ពារប្រទេស ដែលបានចុះផ្សាយនាថ្ងៃទី៩ធ្នូ លើគេហទំព័រវែបសាយរបស់ទីភ្នាក់
ងារសាព័ត៌មានវៀតពណាម។ អត្ថបទនេះបានអះអាងថា បុព្វហេតុកសាង និង អភិវឌ្ឍន៍និងការពារមាតុប្រទេសជាតិ ដែលកំពុងប្រព្រឹត្តទៅក្នុងកាលៈទេសៈថ្មី ទាមទារផ្នែកយោធាត្រូវខំប្រឹងប្រែងថែមទៀតលើគ្រប់កិច្ចការ លើគ្រប់វិស័យ ឲ្យសក្តិសមជាកងកម្លាំងនយោបាយស្មោះត្រង់និងជឿជាក់របស់បក្ស រដ្ឋនិងប្រជា
ជន។ វរសេនីយ៍ឯកVu Khanh បានអះអាងថា កងទ័ពប្រជាជនវៀតណាម នឹង​បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យយោធាដោយឥតឈប់ឈរ និង កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។

        វរសេនីយ៍ឯក Vu Khanh ក៏បានសង្កត់ធ្ងន់ដែរថា៖ កងទ័ពប្រជាជនវៀតណាម នឹងអនុវត្តដោយផ្ទាល់ការ ផ្តើមគំនិតក្នុងការចូលរួមរាល់សកម្មភាពរក្សា សន្តិភាព
របស់អ.ស.ប នឹងចាត់ទុកនេះជាភារកិច្ចសំខាន់និងប្រចាំនៃកិច្ចការធ្វើ សមាហរណ
កម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ