កសាងកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យាអភិវឌ្ឍន៍ចីរភាពនៅដំបន់ពាយ័ព្យ។

VOV- “កសាងកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យាសំខាន់ថ្នាក់រដ្ឋ បំរើឲ្យការ
អភិវឌ្ឍន៍ចីរភាព​ដំបន់ពាយ័ព្យ” ជាប្រធានបទនៃសេក្ខាសាលាដែល
រៀបចំដោយគណៈកម្មាធិការ​ទទួលបន្ទុកដំបន់ពាយ័ព្យសហការជាមួយ សកលវិទ្យាល័យជាតិហាណូយនាថ្ងៃទី​១១មេសានៅក្រុងហាណូយ។
បណ្ដាដំណាងចាត់ទុកថា ដំបន់ពាយ័ព្យជាដំបន់​យុទ្ធសាស្ត្រសំខាន់នៃ
ប្រទេសជាតិ មានសក្ដានុភាពនិងឧត្តមភាពអភិវឌ្ឍន៍ជា​ច្រើនប៉ុន្តែនៅ មិនទាន់បានពង្រីកយ៉ាងស័ក្កសមឡើយ។ លោក Dinh Van Cuong អនុប្រធានគណៈកម្មាធិការទទួលបន្ទុកដំបន់ពាយ័ព្យបានឲ្យដឹងថា៖ “កម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យានៅដំបន់ពាយ័ព្យត្រូវបានស្រាវជ្រាវនិង
វាយតំលៃយ៉ាងគ្រប់គ្រាន់លើស្ថានភាពជាក់ស្ដែងរបស់ដំបន់ពីបរិស្ថាន
អាកាសធាតុ ដីធ្លី សេដ្ឋកិច្ច ចំនួនប្រជាជនជាដើម។ ដោយឈរលើ មូលដ្ឋាននោះយើងកសាងរូបសណ្ឋានអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវយន្តការគោលនយោបាយដោយឡែកសំរាប់ដំបន់ សម​ស្របនឹងដំណើរការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនៅទីនេះ។
ប្រជាជន​​យល់ជ្រួតជ្រាបបានប៉ុន្មានគឺប្រគល់នៅកំរិតនោះនិងត្រូវធ្វើ
យ៉ាងហ្មត់ចត់ ព្រមៗ​គ្នា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ