កសាងស្ពានមិត្តភាពវៀតណាម- នូវែលហ្សេឡង់នៅទីក្រុងហូជីមិញ

កសាងស្ពានមិត្តភាពវៀតណាម- នូវែលហ្សេឡង់នៅទីក្រុងហូជីមិញ - ảnh 1
ទិដ្ឋភាពនៃពិធី

(VOVworld)-នាព្រឹកថ្ងៃទី៦មិថុនានៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញនិងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច អប់រំមហាវិទ្យាល័យ ជំនាញនិង
វិជ្ជាជីវៈ វិទ្យាសាស្ត្រនិងច្នៃប្រឌិត នូវែលហ្សេឡង់ បានប្រកាសការកសាងស្ពាន
មិត្តភាពវៀតណាម- នូវែលហ្សេឡង់។​ ថ្លែងមតិនៅទីនេះលោក Steven Joyce រដ្ឋ
មន្ត្រីនៃក្រសួង​ពោលខាងលើរបស់នូវែលហ្សេឡង់បានឲ្យដឹងថា ស្ពាននេះជា
សំណង់និមិត្តរូបសំខាន់សម្រាប់លក្ខណៈនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេស
ទាំងពីរ ព្រមទាំងជួយឲ្យនិស្សិតនិងប្រជាជននៅទីក្រុងហូជីមិញធ្វើដំណើរទៅ វិញ
ទៅមកយ៉ាងងាយស្រួល។ ស្ពាននេះនឹងបានសាងសង់ដោយឈើស្រល់ Radiata
ដែលជាវត្ថធាតុដើមជិតស្និទ្ធជាមួយបរិស្ថានដោយភាគី នូវែលហ្សេឡង់ ជួយ
ឧបត្ថម្ភ។ ភាគីវៀតណាមនឹងចាក់គ្រឹះសម្រាប់ស្ពាននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ