កាសែត Financial Times៖ សេដ្ឋកិច្ចវៀតណាមឈរនៅចំពោះមុខគ្រាផ្លាស់ប្ដូរ

(VOVWORLD) - កាសែត Financial Times (ចក្រភពអង់គ្លេស) កាលពីថ្ងៃទី ៩ ខែកក្កដា បាន បង្ហោះអត្ថបទមួយដែលក្នុងនោះធ្វើអត្ថាធិប្បាយថា ក្រោយរយៈពេលច្រើនទសវត្សរ៍ មក ហាក់ដូចជាពេលវេលា សម្រាប់សេដ្ឋកិច្ចវៀតណាមផ្លាស់ប្ដូរខ្លួនឯង បានមកដល់ ជាទីបំផុតហើយ។

កាសែត Financial Times៖ សេដ្ឋកិច្ចវៀតណាមឈរនៅចំពោះមុខគ្រាផ្លាស់ប្ដូរ - ảnh 1ទិដ្ឋភាពនៅកំពង់ផែសមុទ្រ Hai Phong។ (រូបថត៖ TTXVN)
តាមអត្ថបទនេះ វៀតណាមកំពុងទទួលបានប្រភពទុនវិនិយោគច្រើនពីបរទេស។ ក្នុងឆ្នាំ ២០២០ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាម បានកើន ឡើងយ៉ាងខ្លាំងរហូតដល់ជាង ២០ ពាន់លានដុល្លារអាមេរិក។ សម្ព័ន្ធក្រុមហ៊ុនបច្ចេក វិទ្យាធំៗជាច្រើនដូចជា Dell, Google, Microsoft និង Apple ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាន ផ្លាស់ទីផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេមកកាន់វៀតណាម ហើយនឹងបន្ត សន្ទុះនៃការផ្លាស់ប្ដូរនេះ។ សហគ្រាសក្នុងស្រុកក្នុងរយៈពេលកន្លងមក បានក្ដាប់យក ឱកាសយ៉ាងសកម្មដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់នៅពេលដែលតម្លៃពលកម្មហក់ឡើង។
អត្ថបទនេះក៏បានវាយតម្លៃថា ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ កំណើនយ៉ាងឆាប់រហ័សក្នុងវិស័យនាំចេញបានជួយប្រជាជនរាប់លាននាក់នៅវៀតណាមឱ្យរួចផុតពីភាពក្រីក្រ។ សេដ្ឋកិច្ចវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលសម្រេចកំណត់។ ក្នុងរយៈ ពេលខ្លី វៀតណាមត្រូវការពង្រឹងបរិយាកាសអាជីវកម្មរបស់ខ្លួន និងបន្តទាក់ទាញវិនិ យោគិនបរទេស។ ក្នុងរយៈពេលវែង រដ្ឋាភិបាលចាំបាច់ត្រូវឆ្លៀតយកប្រៀបខ្លាំងពី កំណើនផលិតកម្ម ដើម្បីបំពេញគោលដៅដ៏មហិច្ឆតា ក្នុងការក្លាយទៅជាសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ វៀតណាមត្រូវការវិនិយោគឡើងវិញក្នុង វិស័យដែលមានជាតិពណ៌ប្រផះនិងផលិតភាពខ្ពស់។ ក្នុងនោះ សេវាកម្មជាសសរស្តម្ភ ដូចជា ហិរញ្ញវត្ថុ ភស្តុភារកម្ម និងសេវាកម្មច្បាប់ មានលទ្ធភាពបង្កើតការងារកម្រិតខ្ពស់។ អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់វៀតណាមនាបច្ចុប្បន្នកំពុង រីកចម្រើនយ៉ាងខ្លាំងហើយវៀតណាមត្រូវធ្វើច្រើនបន្ថែមទៀតដើម្បីឆ្ពោះទៅរកវិបុល ភាពយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ