កាសែត Nikkei Asia ចុះផ្សាយអត្ថបទដែលឧទ្ទេសនាមពី “ភាពទាក់ទាញ” នៃទីក្រុងហាណូយ
(VOVWORLD) - កាសែតអេឡិចត្រូនិច Nikkei Asia កាលពីថ្ងៃទី ១ ខែមីនា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ដើរកម្សាន្តជុំវិញទីក្រុងហាណូយ៖ លើកតម្កើងសម្រស់ដ៏មនោរម្យរបស់ទីក្រុង អាហារតាមដងវិថី និងកេរ្តិ៍ដំណែលពីអតីតកាល" ដោយអ្នកនិពន្ធ Zinara Rathnayake។
អត្ថបទនេះ ពិពណ៌នាយ៉ាងរស់រវើកនិងលម្អិតអំពី "ភាពទាក់ទាញ" នៃរដ្ឋធានីហាណូយ ចាប់ពីតំបន់វិថីបុរាណ ដ៏មមាញឹក អាហារតាមដងវិថីដ៏គួឲ្យទាក់ទាញ វប្បធម៌កាហ្វេ ប្រវត្តិសាស្ត្រវីរភាពរបស់រដ្ឋធានី រហូតដល់ជំនាន់វ័យក្មេងដ៏ថាមវន្តដែលកំពុងខិតខំរួមចំណែកកសាងទីក្រុង។
អត្ថបទនៅកាសែត Nikkei Asia ឧទ្ទេសនាមអំពីទីក្រុងហាណូយដ៏គួរឲ្យទាក់ទាញ ជាមួយនឹងប្រជាជនរួសរាយរាក់ទាក់ ប្រវត្តិសាស្ត្រវីរភាព និងវប្បធម៌វិសេសវិសាល។ រូបថត៖ រូបថតអេក្រង់ |
វិថីបុរាណរបស់ទីក្រុងហាណូយត្រូវបានពិពណ៌នាយ៉ាងរស់រវើកនៅក្នុងអត្ថបទ ជាមួយនឹងរូបភាពនៃ "ជាងមាសនៅតែឆ្លាក់គ្រឿងអលង្ការ" នៅវិថី Hang Bac ក៏ដូចជាវិថី Hang Ma ដែលមានភាពល្បីល្បាញជាមួផលិតផលក្រដាស និងសម្ភារៈការិយាល័យ ហើយក្លាយជាទឹកដីអច្ឆរិយៈក្នុងបុណ្យណូអែល ជាមួយនឹងការតុបតែងលម្អចម្រុះពណ៌។
អត្ថបទបាននិយាយថា ភោជនាហារគឺជា “ភាពទាក់ទាញ” ដែលមិនអាចខ្វះបានរបស់ទីក្រុងហាណូយ ជាមួយមុខម្ហូបដូចជា ហ្វើ បាញចែវ ប្រហិតត្រី ប៊ុនចា នំប័ុង...។ អ្នកនិពន្ធបានពិពណ៌នាភោជនាហារវៀតណាមជា "តុល្យភាពរវាងរសជាតិផ្អែម ប្រៃ ជូរ និងហើរ" ហើយថា ដោយមានបំណង "ចង់ឧទ្ទេសនាមម្ហូបអាហារវៀតណាម" ដូច្នេះនាងបានធ្វើ "ដំណើរកម្សាន្តនេះ" ។ អត្ថបទបានបញ្ចប់ជាមួយនឹងការណៃនាំអំពី "ប្រការទាំង ១០ ដែលអ្នកគួរធ្វើនៅពេលមកដល់ទីក្រុងហាណូយ" ដែលក្នុងនោះ បានលើកឡើងពីគោលដៅ បទពិសោធន៍ ម្ហូបអាហារដែលភ្ញៀវទេសចរគួរតែសាកល្បង៕