កាសែតម៉ាឡេស៊ី៖ “វៀតណាមស្ថិតនៅកម្រិតផ្សេងមួយ”

(VOVWORLD) - កាសែត Kosmo របស់ម៉ាឡេស៊ី បានធ្វើអត្ថាធិប្បាយថា ជាមួយនឹង កម្រិតខុសប្លែកគ្នាយ៉ាងច្បាស់ក្រឡែក ម៉ាឡេស៊ី ពិតជាគួរឲ្យសរសើរ នៅពេលដែលត្រឹម ចាញ់វៀតណាម ក្នុងម៉ោងបន្ថែមប៉ុណ្ណោះ នៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កាសែតម៉ាឡេស៊ី៖ “វៀតណាមស្ថិតនៅកម្រិតផ្សេងមួយ” - ảnh 1ខ្សែប្រយុទ្ធ Nguyen Tien Linh របស់ក្រុម U២៣ វៀតណាម។ (រូបថត៖ VnExpress)
ក្រោយពីជ័យជំនះរបស់ក្រុម U23 វៀតណាម ទល់នឹង U23 ម៉ាឡេស៊ី នៅយប់ ថ្ងៃទី ១៩ ឧសភា កាសែត Kosmo របស់ម៉ាឡេស៊ី បានធ្វើអត្ថាធិប្បាយថា ជាមួយនឹង កម្រិតខុសប្លែកគ្នាយ៉ាងច្បាស់ក្រឡែក ម៉ាឡេស៊ី ពិតជាគួរឲ្យសរសើរ នៅពេលដែលត្រឹម ចាញ់វៀតណាម ក្នុងម៉ោងបន្ថែមប៉ុណ្ណោះ នៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកយកព័ត៌មាន Ahmad Nazrin នៃកាសែត Bernama បានសរសេរថា "វៀតណាមបានបង្ហាញពីកម្រិតខ្ពស់ផ្សេង នៅពេលដែលពួកគេ បានត្រួតត្រាការប្រកួតក្នុងរយៈពេល៤៥ នាទីដំបូង។ ក្នុងម៉ោងបន្ថែម វៀតណាមក៏ មានភាពខ្លាំងក្លានិងឋាមពលខ្ពស់ជាង ដោយទទួលបានការគាំទ្រពីទស្សនិកជន។ គេក៏ប្ដេជ្ញាចិត្តក្នុងការស្វែងរកគ្រាប់បាល់ផងដែរ។ វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលក្រុម របស់គ្រូបង្វឹកលោក Brad Maloney ត្រូវបានបរាជ័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ