កាសែតអ៊ីតាលីលើកសរសើរ Hoi An ជាផ្លូវចែកជា៤នៅចុងបូពា៍

កាសែតអ៊ីតាលីលើកសរសើរ Hoi An ជាផ្លូវចែកជា៤នៅចុងបូពា៍ - ảnh 1
ទីក្រុង Hoi An

(VOV)_បទសរសេរដោយប្រធានបទ៖ Hoi An- ផ្លូវចែកជា៤របស់​ចុងបូពា៍​ ត្រូវ
បានចុះផ្សាយនៅលើកាសែតប្រចាំថ្ងៃ ៖ La Repubblica ក្នុងច្បាប់ចេញផ្សាយនាពេល
ថ្មីនេះ បានព័ណនាទីក្រុង Hoi An ដ៏ស្ងៀមស្ងាត់ ​និងបុរាណ ហើយវាយតំលៃថា៖ Hoi
 An ជាកន្លែង១ក្នុងចំណោមកន្លែងគួរអោយ​មកទស្សនានៅវៀតណាម។ អ្នកនិពន្ធនៃ
បទសរសេរនេះ បានអោយដឹងថា៖ Hoi An ជាតំបន់ប្រមូលផ្តុំវប្បធម៌របស់វៀតណាម
ជាមួយចិន ជប៉ុន ហូឡង់ និងឥណ្ឌា។ ទីនេះហាក់ដូចជាសារមន្ទីរ១ ដោយមាន​ជួរផ្ទះ
បុរាណនានា។ ភ្ញៀវទេសចរណ៍​មក​ទីនេះ ​នឹងមានអារម្មណ៍បានរស់នៅក្នុងពិភពរឿង
ព្រេងតូច១ ។ បទ​សរសេរ​នេះបានអំពាវនាវអោយភ្ញៀវទេសចរណ៍អ៊ីតាលីមកដល់
Hoi An ដើម្បីស្វែងរក​បេតិកភ័ណ្ឌនេះ ដែលបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ 
នៃអង្គការ​សហប្រជាជាតិ ( UNESCO ) ទទួលស្គាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ