កាសែតអាល្លឺម៉ង់លើកសរសើរការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នៅវៀតណាម

(VOVWORLD) - តាមអត្ថបទសរសេរនេះថា វៀតណាមបានអនុវត្តគោលនយោបាយ ជូនព័ត៌មានយ៉ាងញឹកញាប់ ក្នុងនោះក្រសួងសុខាភិបាលផ្ញើរសារទូរស័ព្ទ ធ្វើបច្ចុប្បន្នភាពការវិវត្តន៍របស់ជំងឺឆ្លងដល់អតិថិជនជាវទូរស័ព្ទចល័តទាំង អស់។

កាសែតអាល្លឺម៉ង់ Spiegel កាលពីថ្ងៃទី២៨ មេសា បានចុះផ្សាយអត្ថបទ សរសេរដែលវាយតម្លៃខ្ពស់ចំពោះការងារបង្ការទប់ស្កាត់និងគ្រប់គ្រងជំងឺ ឆ្លង Covid-19 នៅវៀតណាម។ កាសែតនេះចាត់ទុកថា ការដែលរដ្ឋាភិបាល វៀតណាមចាប់ផ្ដើមបន្ធូរស្រាលវិធានការរក្សាគម្លាតសង្គមកាលពី សប្ដាហ៍មុនបានសរឲ្យឃើញថា វៀតណាមបានគ្រប់គ្រងស្ថានភាពជំងឺឆ្លងយ៉ាងល្អ។

តាមអត្ថបទសរសេរនេះថា វៀតណាមបានអនុវត្តគោលនយោបាយ ជូនព័ត៌មានយ៉ាងញឹកញាប់ ក្នុងនោះក្រសួងសុខាភិបាលផ្ញើរសារទូរស័ព្ទ ធ្វើបច្ចុប្បន្នភាពការវិវត្តន៍របស់ជំងឺឆ្លងដល់អតិថិជនជាវទូរស័ព្ទចល័តទាំង អស់។ ករណីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយស្ដីពី Covid-19 តាមរយៈមធ្យោបាយ សារព័ត៌មានសង្គមសុទ្ធតែត្រូវផាកពិន័យ។

ក្រៅពីនោះ អត្ថបទសរសេរនេះក៏បានលើកសរសើរក្រុមអតីតនិស្សិត និងអ្នកស្រាវជ្រាវវៀតណាមនៅអាល្លឺម៉ង់ដែលបានចលនា រៃអង្គាសទឹក ប្រាក់ដើម្បីទិញម៉ាស់ពេទ្យស្ដង់ដារ FFP-3 និង N-95 ប្រមាណ៤០០០ម៉ាស់ ជូនបណ្ដាវេជ្ជបណ្ឌិតនៅអាល្លឺម៉ង់ផងដែរ។ អត្ថបទសរសេរវាយតម្លៃថា ការងារពីហាណូយនេះ ជាកាយវិកាដ៏ពិសេសក្នុងការជួយឧបត្ថម្ភមនុស្សធម៌ ហើយទោះបីជាសកម្មភាពដ៏តូចមួយក្ដីប៉ុន្តែបានបង្ហាញចំណងសាមគ្គីភាពក្នុងសភាពការណ៍ដ៏លំបាកនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ