កាសែតអូស្រ្តាលីថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារទាក់ទាញរបស់ទ្វីបអាស៊ី

កាសែតអូស្រ្តាលីថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារទាក់ទាញរបស់ទ្វីបអាស៊ី - ảnh 1
ស្ពាន My Thuan (រូបថតៈdulichviet.com.vn )


(VOVworld)-កាសែត “The Australian Financia Review” ជាកាសែតនាំមុខ របស់
អូស្រ្តាលីច្បាប់ចេញផ្សាយនាថ្ងៃទី១១កញ្ញា មានបទសរសរចាត់ទុកថា គំរោងការណ៌
ស្ពាន My Thuan ជានិមត្តរូបសម្រាប់ទំនាក់ទំនងមិត្តភាពវៀត​ណាមអូស្ត្រាលី និងបង្កើតឡើងឱកាសថ្មីសម្រាប់អង្គភាពអាជីវកម្មអូស្រ្តាលី។ ក្រោមចំណងជើងថា
“My Thuan ស្ពានបើកចេញឱកាស” បទសរសេររបស់  អ្នកនិពន្ធ Jason Clout ឲ្យដឹង
ថា ការជួយឧបត្ថម្ភរបស់អូស្ត្រាលី ក្នុងការសាងសង់ស្ពាន My Thuan កំពុងតែល្បីរន្ទី

នៅវៀតណាម ជាប្រទេស១ដែលកំពុងមានការ អភិវឌ្ឍន៌យ៉ាងឆាប់រហ័ស។ គំរោង
ការណ៌ស្ពាន  My Thuan បានជួយឲ្យក្រុម ហ៊ុនជាច្រើនរបស់អូស្ត្រាលីមានទីតាំង
រឹងមាំនៅវៀតណាម។ បទសរសេរពោល ខាងលើ​ក៏វាយតម្លៃថា ដោយមានល្បឿន
អភិវឌ្ឍន៌សេដ្ឋកិច្ចដ៏ខ្លាំងក្លា វៀតណាមជាទីផ្សារ១ក្នុងចំណោមទីផ្សារគួរឲ្យទាក់ទាញ
របស់ទ្វីបអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ