កូឡុំប៊ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីវង់ទី ២

(VOVWORLD) -ស្ថាប័នរៀបចំការបោះឆ្នោតកូឡុំប៊ីបានឲ្យដឹងថា៖ បន្ទាប់ពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោតចំនួន ៩១,៦ ភាគរយរួចមកនោះ បេក្ខជនស្តាំនិយមលោក Ivan Duque ដណ្ដើមបានសម្លេងគាំទ្រចំនួន ៣៩,១២ ភាគរយ។
កូឡុំប៊ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីវង់ទី ២ - ảnh 1បេក្ខជនឆ្វេងនិយមលោក Gustavo Petro  ចូលរួមការបោះឆ្នោតប្រធានាធិបតីកូឡុំប៊ី

បេក្ខជន Ivan Duque និង Gustavo Petro នឹងបន្តចូលរួមក្នុងការបោះឆ្នោតវង់ទី ២ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៧ ឧសភា ដើម្បីកំណត់អ្នកស្នងតំណែងរបស់ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ខណៈដែល គ្មានបេក្ខជនណាមួយ ទទួលបានសម្លេងឆ្នោតជាង ៥០ ភាគរយ ក្នុងការបោះឆ្នោតវង់ដំបូង ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២៧ ឧសភាកន្លងទៅ។ ស្ថាប័នរៀបចំការបោះឆ្នោត កូឡុំប៊ី បានឲ្យដឹងថា៖ បន្ទាប់ពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោតចំនួន ៩១,៦ ភាគរយរួចមកនោះ បេក្ខជនស្តាំនិយមលោក Ivan Duque ដណ្ដើមបានសម្លេងគាំទ្រចំនួន ៣៩,១២ ភាគរយ ខណៈដែលបេក្ខជនឆ្វេងនិយមលោក Gustavo Petro ដណ្ដើមបានសម្លេងគាំទ្រចំនួន ២៥,០៩ភាគរយ។ បេក្ខជនដទៃទៀតគឺសុទ្ធតែទទួលបាបសម្លេងទាប ហើយត្រូវបង្ខំឲ្យចាកចេញពីការប្រកួតប្រជែងសម្លេងឆ្នោត បន្ទាប់ពីវង់ទី ១ នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ