ខិតខំដល់ឆ្នាំ ២០៤៥ ខេត្តថាញ់ ហ័រ នឹងក្លាយជាខេត្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងជាខេត្តគំរូរបស់ប្រទេសជាតិទាំងមូល
(VOVWORLD) - បន្តកម្មវិធីការងារនៅខេត្ត ថាញ់ ហ័រ (Thanh Hoa) នាព្រឹកថ្ងៃទី៥ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ថាញ់ ហ័រ ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ប្រធានរដ្ឋ លឿង គឿង បានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Thanh Hoa។ រូបថត៖ VOV |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋលោក លឿង គឿង បានស្នើឲ្យខេត្ត ថាញ់ ហ័រ ខិតខំប្រែក្លាយខេត្តទៅជាមជ្ឈមណ្ឌលសំខាន់នៃតំបន់ភាគកណ្តាលប៉ែកខាងជើង និងទូទាំងប្រទេស ក្នុងវិស័យថាមពល និងកែច្នៃ; វិស័យកសិកម្មមានតម្លៃបន្ថែមខ្ពស់។ នៅឆ្នាំ ២០៤៥ នឹងក្លាយជា "ខេត្តដែលមានការអភិវឌ្ឍទូលំទូលាយ និងជាគំរូនៃប្រទេសទាំងមូល"។ ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញមានប្រសាសន៍ថា៖ “ខេត្តបន្តបំពេញឲ្យបានល្អការងាររៀបចំផែនការមេ; ក្នុងនោះ ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការមេសម្រាប់ខេត្ត ថាញ់ ហ័រ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ រៀបចំនិងអនុវត្តឱ្យបានល្អនូវយន្តការ និងគោលនយោបាយជាក់ស្តែង ដើម្បីអភិវឌ្ឍន៍ខេត្ត ថាញ់ ហ័រ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការ និងមានការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបណ្តាមូលដ្ឋាននៅតំបន់ភាគកណ្តាលប៉ែកខាងជើងនិយាយដោយឡែក និងតំបន់ផ្សេងទៀតនៃប្រទេសជាតិទាំងមូលនិយាយរួម ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ”។
លោកប្រធាន លឿង គឿង អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VOV |
ទាក់ទងជាមួយអនុសាសន៍ និងសំណើរបស់ខេត្ត ថាញ់ ហ័រ លោកប្រធានរដ្ឋបានចាត់ឲ្យខុទ្ទកាល័យប្រធានរដ្ឋ បូកសរុបសំណើ និងអនុសាសន៍ទាំងអស់នេះ ហើយបញ្ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការសិក្សា ពិចារណា និងដោះស្រាយតាមសមត្ថកិច្ច ដោយឈរលើគោលការណ៍គឺបង្កលក្ខណៈងាយស្រួលជាអតិបរមា និងរួមដំណើរជាមួយខេត្ត ថាញ់ ហ័រជានិច្ច៕