English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

13°C - 16°C

ខិតខំនាំទំហំពាណិជ្ជកម្មវៀតណាម-ថៃឱ្យឆាប់សម្រេចបានគោលដៅ២៥ពាន់លានដុល្លារអាមេរិក

(VOVWORLD) - នេះគឺជាគោលបំណងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅពេលទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នា រសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្នុងឱកាសលោករដ្ឋមន្ត្រី ធ្វើទស្សនកិច្ច ជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ 

ខិតខំនាំទំហំពាណិជ្ជកម្មវៀតណាម-ថៃឱ្យឆាប់សម្រេចបានគោលដៅ២៥ពាន់លានដុល្លារអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើថា ភាគីទាំងពីរពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលថ្មីៗ ដូចជា ការផ្លាស់ប្ដូរឌីជីថល ការ ផ្លាស់ប្តូរបៃតង និងថាមពលកកើតឡើងវិញ; ស្នើឲ្យរដ្ឋាភិបាលថៃបន្តជួយសម្រួលដល់សហគមន៍ជនវៀតណាមក្នុងការធ្វើអាជីវកម្ម រស់នៅ និងសិក្សានៅប្រទេសថៃ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានអះអាងថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខរបស់ប្រទេសថៃក្នុងតំបន់; មាន បំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការតភ្ជាប់ និង អនុវត្តកម្មវិធី “ប្រទេស ៦ គោលដៅ ១” ក៏ដូចជាពង្រីកលើវិស័យសហប្រតិបត្តិការថ្មី ដ៏មានសក្តានុពលផ្សេងទៀត។ ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី និងតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អនុតំបន់មេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ