ខិតខំប្រឹងប្រែងសម្រេចរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៣

Vovworld-នាថ្ងៃទី២៦តុលាសម័យ ប្រជុំរបស់រដ្ឋាភិបាលប្រចាំខែតុលាត្រូវបានរៀបចំ
ឡើង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung ។សម័យប្រជុំបានពិភាក្សាអំពីស្ថានការណ៍អនុវត្តរាល់ភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមកិច្ចក្នុងរយះពេល១០ខែកន្លងទៅនិងនាំចេញដំណោះស្រាយ ប្តេជ្ញាសម្រេច
គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចសម្រាប់ឆ្នាំ២០១៣។សមាជិករដ្ឋភិបាលទាំង
ឡាយចាត់ទុកថា៖ក្នុងរយះពេល១០ខែកន្លងទៅស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចបាន
មានបំរែបំរួលយ៉ាងសកម្ម  ត្រូវទិស។គ្រោះអតិផរណាត្រូវបានទប់ស្កាត់។ការប្រាក់
ធនាគារថយចុះ​  ផលិតកម្មឧស្សាហកម្មជាពិសេសគឺឧស្សាហកម្មកែច្នៃនិងផលិតកម្ម
មានការកែលំអជាបង្គួរ។រួមជាមួយនោះគោលនយោបាយសស្តីពីការងារបណ្តុះបណ្តាល
បង្កើតការងារធ្វើសុខុមាលភាពសង្គមត្រូវបានធានាតទៅទៀត។សន្តិសុខនយោបាយ
និងសណ្តាប់ធ្នាប់សង្គមក៍ត្រូវបាន​រក្សាខ្ចាប់ផងដែរ។


ខិតខំប្រឹងប្រែងសម្រេចរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៣ - ảnh 1

នាចុងបញ្ចប់នៃសម័យប្រជុំ លោក​ Nguyen Tan Dungលើកច្បាស់ថា៖ពីឥឡូវដល់ចុង
នាចុងបញ្ចប់នៃសម័យប្រជុំ លោក​ Nguyen Tan Dungលើកច្បាស់ថា៖ពីឥឡូវដល់ចុង
ឆ្នាំ២០១៣គ្រប់ក្រសួងស្ថាប័នតំបន់ប្តេជ្ញា គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់
គ្រោះអតិផរណា។ល។លោកនាយករដ្ឋមន្រ្តីNguyen Tan Dungគូសបញ្ជាក់ថា៖ការ
ខិតខំទទួលអោបានគោលដៅកំណើន៥,៤%មានអត្ថន័យសំខាន់សំរាប់ឆ្នាំគន្លឹះ២០១៣
បង្កបុព្វបទដើម្បីទទួលបានកំណើនខ្ពស់ជាងទៀតសំរាប់ឆ្នាំ២០១៤និងបណ្តាឆ្នាំជាបន្ត។លោកក៍បានសំណូមពរគ្រប់ក្រសួងស្ថាប័នតំបន់បន្តប្រមូលផ្តុំអនុវត្តល្អនូវគោលធានា
សុខុមាលភាពសង្គមផលប្រយោជន៍សង្គម​បង្កើតការងារធ្វើកាត់បន្ថយភាពក្រីក្រដ៍
ចីរភាព។លោកនាយករដ្ឋមន្រ្តីNguyen Tan Dungនៅបញ្ជាណែនាំគ្រប់ក្រសួងស្ថាប័ន
តំបន់យកចិត្តទុកដាក់ដល់ការងារកសាងរបបគោលនយោបាយការងារកែទម្រង់
រដ្ឋបាលល។ល។លោកNguyen Tan Dungស្នើរឲ្យគ្រប់ក្រសួងស្ថាប័នតំបន់បន្តបង្កើន
ការងារឃោសនាផ្តល់ព័ត៌មានសំរាប់អ្នកសារព័ត៌មាននិងសាធារណមតិអំពីសភាពការ
ណ៍នៃប្រទេសជាតិដ៍ត្រឹមត្រូវទាល់ពេលវេលារួមចំណែកបង្កើតការស្រុះចិត្តគំនិតសង្គម
អនុវត្តរាល់ភារកិច្ចដែលបានដាក់ចេញប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ