ខេត្ត Khanh Hoa មានគោលបំណងទាក់ទាញទុនវិនិយោគច្រើនថែមទៀតពីខឿនសេដ្ឋកិច្ចជប៉ុន

ខេត្ត Khanh Hoa មានគោលបំណងទាក់ទាញទុនវិនិយោគច្រើនថែមទៀតពីខឿនសេដ្ឋកិច្ចជប៉ុន - ảnh 1
ខេត្ត Khanh Hoa មានគោលបំណងទាក់ទាញទុនវិនិយោគច្រើនថែមទៀតពីខឿនសេដ្ឋកិច្ចជប៉ុន

(VOV)_នា​ថ្ងៃទី១ មិនា ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Khanh Hoa ​លោក
 Le Duc Vinh បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូជប៉ុន ដែលកំពុង​ចូលរួម
សន្និសីទមន្ត្រីជានខ្ពស់  APEC ២០១៧នៅទីក្រុងNha Trang។ នៅទិនេះ ​ថ្នាក់ដឹកនាំ
ខេត្ត Khanh Hoa បានឧទ្ទេសនាម អំពីសក្ដានុភាពសេដ្ឋកិច្ចសមុទ្រ​និងការតម្រង់
ទិស អាទិភាពអំពាវនាវវិនិយោគនៅក្នុងតំបន់។ នាបច្ចុប្បន្ន ខេត្ត​មានគំរោងការណ៍
ចំនួន៦ដែលមានទុនវិនិយោគ​ពីជប៉ុន។ ថ្លែងមតិនៅទីនេះ ​លោក Le Duc Vinh បាន
អោយដឹងថា៖

          “ ភ្ញៀវទេសចរណ៍មកពីជប៉ុនមិនទាន់បានច្រើនទេ បានជាយើងខ្ញុំចង់បង្កើន
សកម្មភាពផ្សព្វផ្សាយរូបភាព Nha Trang – Khanh Hoa ទៅកាន់ខេត្តផ្សេងៗនៅ​ជប៉ុន
 ដើម្បី បង្កើនបរិមាណភ្ញៀវទេសចរមកទស្សនា។ យើងខ្ញុំក៏មានគោលបំណងអំពាវនាវ  អោយ វិនិយោគក្នុងវិស័យអាឡិច​ត្រូនិច ដម្លើងនាវា​ ឧស្សាហកម្មឧបត្ថម្ភដម្លេងនាវា
នៅខេត្ត Khanh Hoa ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ