ខេត្ត Thai Nguyen បន្តជំរុញចលនា “តបស្នងសងគុណ”

(VOVWORLD) - ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអំពាវនាវដល់អង្គភាព និងបុគ្គលនីមួយៗ តាមរយៈសកម្មភាពជាក់ស្តែងនិងប្រកបដោយភាពច្នៃប្រឌិត ត្រូវបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានលះបង់ដើម្បីបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ និងការពារជាតិយ៉ាងម៉ឺងម៉ាត់មាតុភូមិប្រទេសជាតិ។
ខេត្ត Thai Nguyen បន្តជំរុញចលនា “តបស្នងសងគុណ” - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា ក្នុងរយៈពេល ៧៧ ឆ្នាំកន្លងមក បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ជាពិសេស និងមានគោលនយោបាយអនុគ្រោះជាច្រើនចំពោះយុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញាតិយុទ្ធជនពលី គ្រួសារគោលនយោបាយ និងប្រជាជនមានគុណូបការៈចំពោះបដិវត្តន៍ (រូបថត៖ VOV)

នារសៀលថ្ងៃ ទី២៧ កក្កដា នៅខេត្ត Thai Nguyen នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ និងឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរៈជន និងយុទ្ធជនពលីនៅឯមណ្ឌល កេរដំណែលប្រវត្តិសាស្ត្រជាតិ២៧/០៧ ជាកន្លែងប្រកាសសំបុត្ររបស់លោកប្រធានហូជីមិញទទួលស្គាល់ការបង្កើតទិវាយុទ្ធជនពិការ និងយុទ្ធជនពលី និងជួបសំណេះសំណាល ប្រគល់អំណោយជូនប្រជាជនមានគុណូបការៈនៅស្រុក Dai Tu ក្នុងឱកាសខួបលើកទី ៧៧ នៃទិវាយុទ្ធជនពិការ និង យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤)។

អញ្ជើញថ្លែងមតិនៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិ ២៧/០៧   នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអះអាងថា ក្នុងរយៈពេល ៧៧ ឆ្នាំកន្លងមក បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ក្នុងការថែទាំនិងមាន គោលនយោបាយអនុគ្រោះ និងគោលការណ៍ណែនាំជាច្រើន ចំពោះយុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញាត្តិយុទ្ធជនពលី គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ ដោយចាត់ទុកថា នេះជាកិច្ចការនយោបាយសំខាន់ និងត្រូវបានអនុវត្តន៍ជាប្រចាំ។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើរដល់គ្រប់ថ្នាក់ សាខា និងមូលដ្ឋាន ក្នុងនោមានខេត្ត Thai Nguyen បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ និងច្បាប់សម្រាប់ប្រជាជនដែលមានគុណូបការៈ ចំពោះបដិវត្តន៍ ធានាឲ្យប្រជាជនមានជីវភាពរស់នៅប្រសើរជាងនៅក្នុងតំបន់។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអំពាវនាវដល់អង្គភាព និងបុគ្គលនីមួយៗ តាមរយៈសកម្មភាពជាក់ស្តែងនិងប្រកប ដោយភាពច្នៃប្រឌិត ត្រូវបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានលះបង់ដើម្បីបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ និងការពារជាតិយ៉ាងម៉ឺងម៉ាត់មាតុភូមិប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ