ខេត្ត Tra Vinh រៀបចំពិធីអបអរសាទរបុណ្យសែនដូនតា

ខេត្ត Tra Vinh រៀបចំពិធីអបអរសាទរបុណ្យសែនដូនតា - ảnh 1
ខេត្ត Tra Vinh រៀបចំពិធីអបអរសាទរបុណ្យសែនដូនតា

(VOV)_នាថ្ងៃទី២៣ កញ្ញា គណៈកម្មាធិការបក្សខេត្តTra Vinh (ភាកខាងត្បូង​វៀត
ណាម) បានរៀបចំពិធីជួបមុខ អបអររសាទរ ពិធីបុណ្យសែនដូនតា សំរាប់​ជនរួមជាតិ
ជាជនជាតិខ្មែរ ឆ្នាំ២០១៦។ កម្មាភិបាល វីរអ្នកម្តាយវៀតណាម គ្រួសារគោលនយោបាយ
អ្នកមុខអ្នកការសាសនា និងប្រជាជនជាច្រើនកុះករបាន​អញ្ជើញចូលរួមពិធីនេះ។ នៅ
ទីនេះ បណ្ដាដំណាងបានជូនដំណឹងអំពីស្ថានភាពអនុវត្តគោលនយោបាយជនជាតិរបស់
បក្ស រដ្ឋ។ ក្នុងឆ្នាំកន្លងទៅ ខេត្ត Tra Vinh បានទទួលទឹកប្រាក់ចំនួន ១២០ពាន់លាន
ដុង​ដើម្បីអនុវត្តកម្មវីធី គំរោងការណ៍​សំខាន់​មួយចំនួន ដើម្បីបំរើជនបរួមជាតិជាជន
ជាតិខ្មែរ ដូចជា៖ជួយឧបត្ថម្ភដី​ស្នាក់នៅ ដីផលិតកម្ម និងដោះស្រាយបញ្ហាការងារធ្វើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ