ខេត្តក្វាងនិញស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៥៣០,០០០ នាក់ក្នុង​ឱកាស​ឈប់សម្រាកឆ្នាំ​ថ្មី​

(VOVWORLD) - ក្នុងឱកាសឈប់សម្រាកឆ្នាំថ្មីសកលឆ្នាំ ២០២៦ ខេត្តក្វាងនិញបានទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ។
ខេត្តក្វាងនិញស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៥៣០,០០០ នាក់ក្នុង​ឱកាស​ឈប់សម្រាកឆ្នាំ​ថ្មី​ - ảnh 1ភ្ញៀវទេសចរអន្តរជាតិមកដល់ខេត្តក្វាងនិញនៅថ្ងៃដំបូងនៃឆ្នាំ២០២៦។ រូបថត៖ VOV

គិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ ខេត្តក្វាងនិញបានទទួលភ្ញៀវទេសចរប្រមាណ ៥៣០,០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិចំនួន ៤៤,៤០០ នាក់។ លោក ង្វៀន ឡាំ ង្វៀន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងនិញ បានឲ្យដឹងថា សញ្ញាវិជ្ជមានចាប់ពីដើមឆ្នាំគឺជាកម្លាំងចលករសម្រាប់ផ្នែកទេសចរណ៍ក្វាងនិញ ខិតខំសម្រេចបាននូវគោលដៅស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២២ លាននាក់នៅឆ្នាំ ២០២៦។

ក្នុងឱកាសនេះ គោលដៅទេសចរណ៍ដ៏ពេញនិយមដូចជា៖ ឈូងសមុទ្រហាឡុង ឧទ្យាន Sun World Ha Long សារមន្ទីរក្វាងនិញ តំបន់កេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen tu បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ