គៀងគរកម្លាំងទប់ទល់នឹងខ្យល់ព្យុះ USAGI

(VOVWORLD) -នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ការិយាល័យអចិន្ត្រៃយ៍នៃគណកម្មការបញ្ជាណែនាំមជ្ឈិមទទួលបន្ទុកក្នុងការទប់ទល់នឹងគ្រោះធម្មជាតិបានរៀបចំកិច្ចប្រជុំបែងចែកការងារស្ដីពីការទប់ទល់នឹងខ្យល់ព្យុះ USAGI។ 
គៀងគរកម្លាំងទប់ទល់នឹងខ្យល់ព្យុះ USAGI - ảnh 1សកម្មភាពទប់ទល់នឹងខ្យល់ព្យុះ USAGI (រូបថត: Hoang Nhi / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Truong Son អគ្គនាយករងនៃអគ្គនាយកដ្ឋានទទួលបន្ទុកក្នុងការទប់ទល់នឹងគ្រោះធម្មជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានស្នើឲ្យអង្គប្រជុំគប្បីសម្រចរួចរាល់នូវរាល់ការងារទប់ទល់នឹងខ្យល់ព្យុះ USAGI ព្រមទាំងធានាអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមុនម៉ោង ១៦ ថ្ងៃទី ២៤ ខែវិច្ឆិកា។  

នាថ្ងៃដដែល លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងជាប្រធានគណកម្មការមជ្ឈិមទទួលបន្ទុកក្នុងការទប់ទល់នឹងគ្រោះធម្មជាតិ បានដឹកនាំក្រុមការងារ អញ្ជើញទៅត្រួតពិនិត្យលើការងារទប់ទល់នឹងព្យុះ USAGI នៅស្រុក Can Gio ទីក្រុងហូជីមិញ។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Cuong បានសង្កត់ធ្ងន់ថា៖

“ចំពោះមុខនឹងខ្យល់ព្យុះ USAGI នេះ ខ្ញុំស្នើឲ្យ ទីក្រុងគប្បីប្ដេជ្ញាចិត្ត បន្ថែមទៀត ដើម្បីកាត់បន្ថយការខូចខាតដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន រដ្ឋ និងសង្គម។ ខ្ញុំក៏ស្នើឲ្យទីក្រុងរួមសហការជាមួយគណកម្មការបញ្ជាណែនាំមជ្ឈិមផងដែរ“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ