គណះកម្មាធិការឃ្លាំមើលនៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទៅជួបធ្វើការជាមួយថ្នាក់ដឹកនាំគណះកម្មាធិការ​ប្រជាជន​ខេត្ត Quang Nam

នាព្រឹកថ្ងៃទី ២០ កក្កដា គណះកម្មាធិការឃ្លាំមើល នៃ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភាវៀតណាម ដឹកនាំដោយលោក Ma Dien Cu អនុប្រធាន​ក្រុមប្រឹក្សារ ជនជាតិ  នៃរដ្ឋសភា បានទៅជួបធ្វើការជាមួយថ្នាក់ដឹកនាំ ​គណះកម្មាធិការ​ប្រជាជន​ខេត្ត 
Quang Nam អំពីការអនុវត្តគោលនយោបាយ ​ច្បាប់ ​ដី​នៅ ដីផលិតកម្ម អោយជនរួម
ជាតិ ជាជនជាតិភាគតិច។ តាមរបាយការណ៍ របស់ថ្នាក់ដឹកនាំខេត្ត Quang Nam ថា  ល្បឿនកំណើនចំនួនប្រជាជននៅ​តំបន់​ភ្នំ​គឺលឿនណាស់ តម្រូវការបង្កើតគ្រួសារថ្មី
គឺខ្ពស់…លៗ បានជា ការ​អនុវត្តគោលនយោបាយ ច្បាប់អំពីដីនៅ  ដីផលិតកម្ម អោយ ជនរួមជាតិជាជនជាតិភាគតិច នៅមានកំហិតជាច្រើន។ នៅ​ខេត្តទាំងមូល​ នៅមាន​គ្រួសារចំនួន ២ ០០០ គ្រួខ្វះដី​នៅ និងរាប់ពាន់គ្រួខ្វះដី​ផលិតកម្ម។ នៅទីនេះ លោក 
Ma Dien Cu ​ បានអះអាងថា៖ គណះប្រតិភូនឹងស្រាវជ្រាវស្ថានភាពជាក់ស្ដែង មានការ​ផ្ដើមគំនិតជាក់ស្ដែង ដើម្បីបង្កើតមូលដ្ឋានកតិយុត្ត សំដៅដោះស្រាយដី​នៅ  និងពិ
សេសគឺ ដីផលិតកម្មដ៏ល្អ អោយជនរួមជាតិជាជនជាតិភាគតិច។ ក្នុងនោះ មានការ
ផ្ដើមគំនិតកែ លំអរយន្តការ  គោលនយោបាយពិសេសដោយឡែកអោយតំបន់ភ្នំលំបាក់  ដូចជា Quang Nam ទៀតផង៕

គណះកម្មាធិការឃ្លាំមើលនៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទៅជួបធ្វើការជាមួយថ្នាក់ដឹកនាំគណះកម្មាធិការ​ប្រជាជន​ខេត្ត Quang Nam - ảnh 1
គណះកម្មាធិការឃ្លាំមើលនៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទៅជួបធ្វើការជាមួយថ្នាក់ដឹកនាំគណះកម្មាធិការ​ប្រជាជន​ខេត្ត Quang Nam(http://qh-hdqna.gov.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ