គណៈកម្មាធិការជាតិ UNESCO វៀតណាម៖៤០ឆ្នាំនិងបេសកកម្មលើកកំពស់ថានះវៀតណាមនៅលើឆាកអន្តរជាតិ

(VOVWORLD)-នាព្រឹកថ្ងៃទី១២មិថុនានៅទីក្រុងហាណូយគណៈកម្មាធិការជាតិUNESCO វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៤០ទិវាបង្កើត។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ក្រោយរយៈពេល៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍ គណៈកម្មាធិការជាតិ UNESCO វៀតណាមជានិច្ចកាលអះអាងតួនាទី 
គណៈកម្មាធិការជាតិ UNESCO វៀតណាម៖៤០ឆ្នាំនិងបេសកកម្មលើកកំពស់ថានះវៀតណាមនៅលើឆាកអន្តរជាតិ - ảnh 1 គណៈកម្មាធិការជាតិ UNESCO វៀតណាម៖៤០ឆ្នាំនិងបេសកកម្មលើកកំពស់ថានះវៀតណាមនៅលើឆាកអន្តរជាតិ

          (VOV)_នាព្រឹកថ្ងៃទី១២មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិការជាតិ UNESCO វៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៤០ទិវាបង្កើត។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ក្រោយរយៈពេល៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍ គណៈកម្មាធិការជាតិ UNESCO វៀតណាមជានិច្ចកាលអះអាងតួនាទី និងសារសំខាន់របស់ខ្លួន ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ គណៈកម្មាធិការជាតិ UNESCO វៀតណាមបានពង្រីកល្អ តួនាទីជាស្ពានតភ្ជាប់ប្រវត្តិសាស្ត្រ វប្បធម៌ប្រទេសជាតិ និងមនុស្សវៀតណាម ជាមួយពិភពលោក។ លោក Pham Binh Minh បានអះអាងថា៖

          “ គណៈកម្មាធិការបានរួមចំណែកសំខាន់ក្នុងការជំរុញផ្នែកការទូតវប្បធម៌ក្លាយទៅជាសរសរទ្រូងសំខាន់នៃផ្នែកការទូតវៀតណាម នាបច្ចុប្បន្ន។ ការខំប្រឹងប្រែងនោះមានលើកទឹកចិត្តមោទនភាពជនជាតិ បំណងប្រាថ្នាឈានទៅមុខ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចវិទ្យាសាស្ត្រ ការអភិរក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌ ផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។”

          ក៏ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី សំរាប់គណៈកម្មាធិការជាតិ UNESCO វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ