គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៥

(VOV)_​ នាព្រឹកថ្ងៃទី ២៥ នៅទីក្រុងហាណូយ  គណះកម្មា​ធិការ​អចិន្ត្រៃយ៍ រដ្ឋ
សភាវៀតណាម  បានបើកសម័យប្រជុំលើកទី ១៥។​ កិច្ច​ប្រជុំ​លើកនេះ ត្រូវបាន
ប្រព្រឹ​ត្តទៅក្នុងរយះពេល ២ថ្ងៃ គឺថ្ងៃទី ២៥ និងទី២៦ ​កុម្ភះ។ ថ្លែងមតិ​នៅទីនេះ 
ប្រធានរដ្ឋសភា​ Nguyen Sinh Hung បានលើក​ច្បាស់ថា÷ ក្នុងកិច្ចប្រជុំលើកនេះ 
គណះ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹង​ពិភាក្សាអំពិខ្លឹមសារសំខាន់ជាច្រើន ដើម្បី
ត្រៀម រៀបចំអោយ សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣​។ គណះកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភានឹងផ្តល់មតិអំពី÷​គំរោងច្បាប់បង្ការ ប្រឆាំង ភារ
វ កម្ម ច្បាប់ធ្វើវិសោធន​កម្ម​បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់លំនៅដ្ឋាន ប្រើ
ប្រាស់អាវុធ…ជាដើម។ ដើម្បីបន្តកែទម្រង់ ផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធិ
ភាព  សកម្មភាពរបស់រដ្ឋសភា នៅកិច្ចប្រជុំលើកនេះ គំរោងការណ៍ផ្លាស់ប្តូរថ្មី ក្បាល
ម៉ាស៊ីន ជំនួយ​ការងាររបស់រដ្ឋសភា នឹងត្រូវបានគណះកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា
ពិភាក្សា។ ប្រធានរដ្ឋសភា​ Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷

“ ក្បាលម៉ាស៊ីន ជំនួយការងាររបស់រដ្ឋសភា របស់បណ្ដាស្ថាប័នរដ្ឋសភា ដើរតួរ
នាទីដ៏សែនសំខាន់ ដូច្នេះ ត្រូវពិនិត្យមើល គំរោងការណ៍ផ្លាស់ប្តូរថ្មី​រចនាសម្ព័ន្ធក្បាល ម៉ាស៊ីន សមត្ថកិច្ច ភារកិច្ច ក៏ដូចជាដំណើការរដ្ឋបាល ​ក្នងការជួយបណ្ដាស្ថាប័នរបស់ រដ្ឋសភាផងដែរ៕”

គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៥  - ảnh 1
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំ លើកទី ១៥(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ