គណៈប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសចំនួន ៩ គ្រឿងបន្ថែមទៀតនៅស៊ីហ្គេមលើកទី ៣៣
(VOVWORLD) - ថ្ងៃទី ១៩ ខែធ្នូ ដែលជាថ្ងៃទី ១០ នៃការប្រកួតនៅស៊ីហ្គេមលើកទី ៣៣ ដែលត្រូវបានចាត់ទុកថាជាពេលវេលាដ៏សំខាន់មួយ ខណៈដែល គណៈប្រតិភូកីឡាវៀតណាមចូលទៅក្នុងការប្រកួតប្រជែងសំខាន់សម្រាប់តំណែងមួយនៅលើតារាងមេដាយរួម។
ក្រុម U២២ វៀតណាម បានវាយបកវិញដោយជោគជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ ស៊ីហ្គេមលើកទី ៣៣ ដោយបញ្ជាក់ជាថ្មីនូវតំណែងរបស់ខ្លួនជាក្រុមលេខមួយនៅអាស៊ីអាគ្នេយ៍ (រូបថត៖ VOV) |
ចំណុចលេចធ្លោនៃការប្រកួតថ្ងៃនេះគឺ វិញ្ញាសារប្រដាល់ សង្វៀនដែលអ្នកប្រដាល់វៀតណាមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រចំនួន ៦វគ្គ។ ជាមួយគ្នានេះ ការប្រកួតចំបាប់សេរីបុរសចូលទៅក្នុងវគ្គផ្តាច់ព្រ័ត្រចំនួន ៤ ជាមួយ នឹងឱកាសជាច្រើនដើម្បីឈ្នះមេដាយមាស។
មុននេះ នៅថ្ងៃប្រកួតទី១៨ ខែធ្នូ កីឡាវៀតណាមសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងមេដាយមាសចំនួន ៩ គ្រឿង។ ចំណុចលេចធ្លោនៃថ្ងៃនោះគឺស្នាដៃរបស់ក្រុមបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំវៀត ណាមក្នុងវគ្គផ្តាច់ព្រ័ត្រ យកឈ្នះម្ចាស់ផ្ទះថៃ ៣-២ បន្ទាប់ពីលេងបាន ១២០ នាទី។ ជ័យជម្នះរបស់ក្រុម U២២ វៀតណាមមិនត្រឹមតែនាំមកនូវមេដាយមាសដ៏មានកិត្យានុភាពប៉ុណ្ណោះទេ ថែមទាំងបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ជាពិសេសសារព័ត៌មានថៃ។
រួមជាមួយនឹងការទទួលបានមេដាយមាសក្នុងបាល់ទាត់បុរស ម្សិលមិញក៏ជាថ្ងៃដ៏គួរឱ្យចងចាំសម្រាប់ក្រុមបាល់ទាត់ហ្វូតសាលនារីវៀតណាមផងដែរ។ ក្រុមនារីបានបង្កើតប្រវត្តិសាស្ត្រដោយយកឈ្នះឥណ្ឌូនេស៊ី ៥-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ និងឈ្នះមេដាយមាសលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ គណៈប្រតិភូកីឡាវៀតណាមបានឈ្នះមេដាយមាស ៧៣ គ្រឿង មេដាយប្រាក់ ៧២គ្រឿង និងមេដាយសំរិទ្ធ ៩៩ គ្រឿង ដោយបន្តរក្សាតំណែងលេខ ៣ នៅក្នុងតារាងមេដាយរួម បន្ទាប់ពីប្រទេសថៃ និងឥណ្ឌូនេស៊ី៕