អ៊ីស្រាអែលធ្វើការវាយប្រហារជាបន្តបន្ទាប់លើប្រទេសលីបង់

(VOVWORLD) -  អ៊ីស្រាអែលកាលពីថ្ងៃទី១៨ ខែធ្នូ បានធ្វើការវាយប្រហារជាបន្តបន្ទាប់លើភាគខាងត្បូង និងខាងកើតប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយកងកម្លាំង ហេសបូឡាកាលពីខែវិច្ឆិកាក៏ដោយ។

កងទ័ពអ៊ីស្រាអែលបានប្រកាសថា ការវាយប្រហារទាំងនោះបានកំណត់គោល ដៅលើ "ទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងតំបន់ផ្សេងៗទូទាំងប្រទេសលីបង់" រួមទាំងតំបន់ យោធាដែលហេសបូឡាប្រើប្រាស់សម្រាប់ការហ្វឹកហាត់។ នៅក្នុងសេចក្តីប្រកាសមួយផ្សេងទៀត កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានវាយប្រហារសមាជិកហេសបូឡានៅក្នុងតំបន់តាយបេហ៍ ភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារទាំងនេះបានកើតឡើងនៅពេលដែលគណៈកម្មាធិការត្រួតពិនិត្យបទឈប់បាញ់ រួមទាំងសហរដ្ឋអាមេរិក និងបារាំង ត្រូវបានគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី១៩ ខែធ្នូនេះ។

យោងតាមក្រសួងសុខាភិបាលលីបង់ មនុស្សប្រមាណ ៣៤០ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ