គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន - ảnh 1
ពិធីទទួលនាយឧត្តមសេនីយ៍ Ngo Xuan Lich ជាមួយគណៈប្រតិភូយោធាវៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី៣០សីហា គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំ
ដោយ ឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន
អញ្ជើញចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន និងមានការជួបចរចារជាមួយ
គណៈប្រតិភូយោធា ជាន់ខ្ពស់ចិន ដឹកនាំដោយឧត្តមសេនីយ៍ឯក Chang Wanquan
 រដ្ឋមន្ត្រីក្រសួងការពារជាតិ ចិន។ នៅក្នុងជំនួបចរចារនេះ ភាគីទាំងពីរបានឯកភាព
ចាត់ទុកថា ទំនាក់ទំនងរវាងកងទ័ពនៃ ប្រទេសទាំងពីរវៀតណាមនិងចិនកំពុងមាន
ការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ឈរលើមូល ដ្ឋាននៃលទ្ធផលល្អប្រសើរដែលទទួល
បាននាពេលកន្លងទៅ រដ្ឋមន្ត្រីទាំងពីររូបបាបនឯកភាព ជម្រុញកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ ដើម្បីទំនាក់ទំនងការពារជាតិទ្វេភាគីកាន់តែស៊ី ជម្រៅពីមួយថ្ងៃទៅ
មួយថ្ងៃ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំង ពីរនិង
រួមចំណែកសកម្មចូលក្នុងសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ រដ្ឋ
មន្ត្រី ទាំងពីររូបក៏បានផ្លាស់ប្តូរមតិលើបញ្ហានៅសេសសលមួយចំនួនដែលជះឥទ្ធិ
ពលទៅលើទំ នាក់ទំនងរវាងប្រទេសទាំងពីរដែលក្នុងនោះមានបញ្ហាសមុទ្រខាង
កើត។ ឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ទៅលើទស្សនៈមុនក៏ដូចជា
ក្រោយរបស់វៀតណាម នោះគឺភាគី ទាំងពីរត្រូវគោរពមនសិការរួមរវាងថ្នាក់ដឹកនាំ
នៃប្រទេសទាំងពីរ ដោះស្រាយជម្លោះដោយ សន្តិវិធី គោរពច្បាប់អន្តរជាតិ ជា
ពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តត្រឹម
ត្រូវនូវ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍សារវ័ន្តបញ្ជាណែនាំដោះ ស្រាយបញ្ហា
លើសមុទ្រវៀតណាម-ចិន”  សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា
នៅសមុទ្រខាងកើត (DOC) នឹងខំប្រឹងប្រែងដើម្បីសម្រេចយ៉ាងឆាប់ៗ ក្រមប្រតិ
បត្តិតំបន់ នៅសមុទ្រខាងកើត (COC)។ បញ្ចប់កិច្ចចរចារ ឧត្តមសេនីយ៍ Ngo Xuan
 Lich និងឧត្តមសេនី យ៍ឯក​Chang Wanquan បានធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេ
ខាលើអនុស្សារណសហ ប្រតិបត្តិការរវាងវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិវៀត
ណាមនិងវិទ្យាស្ថានវិទ្យាសាស្ត្រយោ ធាចិន។​

ក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅចិនលើកនេះ គណៈប្រតិភូ
យោធាជាន់ខ្ពស់វៀតណាមបានអញ្ជើញជួបសម្តែងការគួរសមលោក Li Yuanchao
អនុប្រ ធានាធិបតីចិននៅមហាសាលប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ