គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅចិន


គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅចិន - ảnh 1
គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅចិន


        Vovworld-គណៈប្រតិភូមិគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត​ណាម​
ដឹកនាំដោយអនុប្រធានលោកស្រី Bui Thi Thanh កំពុងបំពេញ​ទស្សន​កិច្ចមិត្តភាព
នៅចិនចាប់ពីថ្ងៃទី១៩ដល់២៤តុលា។​ នារសៀលថ្ងៃទី២០តុលា​នៅ​រដ្ឋធានីប៉េកាំង
គណៈប្រតិភូបានធ្វើការជាមួយសមាជិកការិយាល័យនយោបាយប្រធានគណៈ
កម្មាធិការទូទាំងប្រទេសរណសិរ្សមាតុភូមិចិនលោក Yu Zhengsheng។ នៅជំនួប
សន្ទនានេះ​លោកស្រី Bui Thi Thanh បានស្នើរភាគីទាំង​ពីរបន្តបង្កើនជំនួបសន្ទនា
ជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍រវាងអង្គការទាំងពីរក្នុងសង្គមអំពីការអភិវឌ្ឍន៍
ទំនាក់ទំនងវៀតណាម-ចិន រួមចំណែកជំរុញទំនាក់​ទំនងដៃគូសហប្រតិបត្តិការ
យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍​ដ៏​ស្ថិរភាពស្អាតស្អំនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ