គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី

គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី - ảnh 1
គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី (Image: VOV)


(VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធាននាយកដ្ឋានបង្ការប្រឆាំងនឹងអំពើពុក រលួយសហព័ន្ធរុស្ស៊ី លោក Plokhoi គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាម​ដឹកនាំដោយអគ្គអធិការកិច្ច លោក Huynh Phong Tranh បានទៅបំពេញទស្សនកិច្ច
ការងារនៅរុស្ស៊ី ចាប់ពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០១៤។

ក្នុងជំនួបធ្វើការ នាថ្ងៃទី ១៤ មេសា អនុប្រធានវិទ្យាស្ថានសាវនកម្មសហព័ន្ធរុស្ស៊ី
លោកស្រី Vera Trisova បានឲ្យដឹងថា៖ ដោយឈរលើកិច្ចព្រមព្រៀងសហប្រតិបត្តិ
ការដែលត្រូវបានចុះហត្ថលេខាស្ថាប័ន្ធសាវនកម្មសហព័ន្ធរុស្ស៊ីនិងស្ថាប័ន្ធសាវនកម្ម
វៀតណាមកំពុងរួមជាមួយគ្នាត្រួតពិនិត្យសកម្មភាពនាំចេញជលផលវៀតណាម
ទៅកាន់សហព័ន្ធរុស្ស៊ី ក៏ដូចជាការត្រួតពិនិត្យថវិការរដ្ឋលើវិស័យសហប្រតិបត្តិការ
ធ្វើអាជីវកម្មនិងរុករកប្រេងឧស្ម័ន្ធ។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកលើកំពស់
ប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមហ៊ុនសាជីវកម្មប្រេងឧស្ម័ន្ធ Vietso Petro ។ រីឯខ្លួន
វិញ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh បានចាត់ទុកថា៖

“ក្នុងក្របខ័ណ្ឌនៃជំនួបធ្វើការ យើងខ្ញុំមានគោលបំណងថា៖ ភាគីទាំង ២ ផ្លាស់ប្តូរបទពិ សោធន៍ផ្តល់ព័ត៌មានសំរាប់គ្នាទៅវិញទៅមកក្នុងការងារបង្កាប្រឆាំងនឹងអំពើពុករលួយ។ យើងខ្ញុំសង្ឃឹមថា៖ ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ន្ធនៃប្រទេសទាំង ២ នឹងអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតនាពេលខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ