គណៈរដ្ឋមន្ត្រី​សន្តិសុខ​អ៊ីស្រាអែល​អនុម័ត​លើ​​កិច្ចព្រមព្រៀង​​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា

(VOVWORLD) - គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការផ្លាស់ប្តូរចំណាប់ខ្មាំងកាលពីថ្ងៃទី ១៧ ខែមករា ខណៈពេលដែលកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីប្រទេសនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី ១៧ មករា (ម៉ោងក្នុងតំបន់) ដើម្បីបោះឆ្នោតលើកិច្ចព្រមព្រៀងនេះ។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង ដោយមានសំឡេងគាំទ្រចំនួន ៩ និងសំឡេងប្រឆាំងចំនួន ២។ បន្ទាប់មក គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលអនុម័តលើកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។ កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលត្រូវបានប្រកាសដោយអ្នកសម្រុះសម្រួលនៅថ្ងៃទី ១៥ ខែមករា ត្រូវបានរំពឹងថានឹងចូលជាធរមាននៅម៉ោង ១២៖១៥នាទី ថ្ងៃទី ១៩ ខែមករា។

គណៈរដ្ឋមន្ត្រី​សន្តិសុខ​អ៊ីស្រាអែល​អនុម័ត​លើ​​កិច្ចព្រមព្រៀង​​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា - ảnh 1គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលជួបប្រជុំគ្នា ស្តីពីកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។ រូបថត៖ Timeofisrael

នាថ្ងៃដដែល ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា កិច្ចព្រមព្រៀងនឹងចូលជាធរមានដូចការគ្រោងទុក។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ចំណាប់ខ្មាំងស្ត្រីបីនាក់ដំបូងនឹងត្រឡប់មកវិញនៅម៉ោង ៤៖០០ រសៀលថ្ងៃទី ១៩ ខែមករា ។ ក្រសួងយុត្តិធម៌អ៊ីស្រាអែលក៏បានបញ្ចេញបញ្ជីឈ្មោះអ្នកទោសប៉ាឡេស្ទីន៩៥នាក់ ភាគច្រើនជាស្ត្រី ដែលត្រូវបានដោះលែងនៅក្នុងការដោះដូរចំណាប់ខ្មាំងជាលើកដំបូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ