សហគមន៍ជនវៀតណាមនៅកម្ពុជាទទួលអំណរបុណ្យតេតប្រពៃណីឆ្នាំ២០២៥
(VOVWORLD) - កាលពីយប់ថ្ងៃទី ១៧ មករា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំកម្មវិធីបុណ្យតេតសហគមន៍ "និទាឃរដូវនៃមាតុភូមិ - ឆ្នាំ២០២៥"។
ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការបរទេស និងប័ណ្ណសរសើរពីស្ថានទូតដល់សមូហភាព និងបុគ្គលដែលមានស្នាដៃជាច្រើន និងការរួមចំណែកយ៉ាងសកម្មក្នុងការងារសហគមន៍។ (រូបថត៖ VOV) |
កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវរាប់រយនាក់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋដើមកំណើតវៀតណាម ធុរជនវៀតណាម និងខ្មែរដើមកំណើតវៀតណាម និងនិស្សិតវៀតណាមដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ព្រមទាំងកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាងវៀតណាមនៅកម្ពុជា តំណាងថ្នាក់ដឹកនាំមូលដ្ឋាននានា និងអង្គភាពជាប់ព្រំដែនរបស់វៀតណាម។ កម្មវិធីបានប្រព្រឹត្តទៅ ជាមួយនឹងមុខម្ហូបប្រពៃណីក្នុងបុណ្យតេត ការសម្តែងសិល្បៈដ៏វិសេសវិសាលរបស់សិស្សអាណិកជនវៀតណាម កម្មាភិបាលនៃស្ថានទូត និងបងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការបរទេស និងប័ណ្ណសរសើរពីស្ថានទូតដល់សមូហភាព និងបុគ្គលដែលមានស្នាដៃជាច្រើន និងការរួមចំណែកយ៉ាងសកម្មក្នុងការងារសហគមន៍៕